ព័ត៌មានទាន់ហេតុការណ៍៖

មេទ័ពរុស្ស៊ី៖ លោកខាងលិចបានចាប់ផ្តើមសង្គ្រាមលោកលើកទី ៣ប្រឆាំងរុស្ស៊ី

ចែករំលែក៖

តាមការលើកឡើងរបស់មេទ័ពរុស្ស៊ី Sergei Lipovoy បានបញ្ជាក់ថាស្ថានភាពនាពេលបច្ចុប្បន្នមិនខុសអ្វីពីសង្គ្រាមត្រជាក់នោះឡើយ។ លោកបញ្ជាក់ទៀតថា សង្គ្រាមលោកលើកទីបីបានចាប់ផ្តើមឡើងហើយ។ ប៉ុន្តែទម្រង់របស់វាខុសពីមុន គឺសង្គ្រាមតាមបែបបច្ចេកវិទ្យាព័ត៌មានទំនើប។
លោក Sergei Lipovoy មិនឯកភាពជាមួយក្រុមអ្នកឯកទេសវិភាគថា ស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងទំនាក់ទំនងអន្តរជាតិដូចទៅនឹងសម័យកាលនៃសង្គ្រាមលោក។ លោកបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្ន មិនខុសអ្វីពីសម័យកាលនៃសង្គ្រាមត្រជាក់នោះឡើយ។ លោកបន្តទៀតថា មនុស្សជាតិពិបាកក្នុងការគេចផុតពីសង្គ្រាមលោកលើកទីបីណាស់ ដោយសារតែវាបានចាប់ផ្តើមជាយូរមកហើយ។
លោក Lipovov បានបញ្ជាក់ថា «សង្គ្រាមលោកលើកទីបី បានកើតឡើងហើយ ដោយវាមិនមែន នៅសមរភូមិដោយគ្រាប់កាំភ្លើងមីស៊ីលនោះឡើយ គឺនៅក្នុងបន្ទប់ការិយាល័យ ដោយមានបច្ចេកវិទ្យាព័ត៌មានជួយពីក្រោយ ទើបមិនបង្កឲ្យខូចខាតការបំផ្លាញភពផែនដី ។
ជាមួយគ្នានេះក្រុមអ្នកឯកទេសវិភាគយោធាជឿជាក់ថា ប្រទេសលោកខាងលិច នឹងមិនអាចយកឈ្នះរុស្ស៊ីនោះឡើយ ដោយសារតែរុស្ស៊ីដើរតាមរបៀប Logic សាមញ្ញបំផុត ដោយរុស្ស៊ីមិនមានគម្រោងយករបស់អ្នកផ្សេងនោះឡើយ ហើយក៏មិនឲ្យអ្នកណាយករបស់ខ្លួននោះដែរ៕ដោយ៖ ធីរីណា

ឧត្តមសេនីយ៍ឯក Sergei Lipovoy (រូបភាព៖baogiaothong.vn)


ចែករំលែក៖