ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តឧត្ដរមានជ័យ រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន២៧ករណី, ០១ករណីសហគមន៍ និង២៦ករណីនាំចូលពីប្រទេសថៃមកកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តឧត្តរមានជ័យ, រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យឲ្យ បានជ្រាបថា យោងតាមលទ្ធផលធ្វើតេស្ត បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២៧ករណីបន្ថែមទៀត (០១ ជាករណីព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និង ២៦ ជាករណីនាំចូលពីប្រទេសថៃកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់) ដូចខាងក្រោម៖

បច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩ ចំនួន ២៥នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យអំពិល ០១ នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងចំនួន ០១នាក់ទៀតត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកស្រុកអន្លង់វែង។ ដោយឡែកអ្នកពាក់ព័ន្ធដែលមានហានិភ័យខ្ពស់ផ្សេងទៀតត្រូវបានបញ្ជូនទៅតាមដានសុខភាព និង ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យតេជោសែនសំរោង ក្រុមការងារបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បី ចាត់ចែងតាមនីតិវិធី។

សូមជម្រាបជូនថា មកទល់ពេលនេះ ខេត្តឧត្តរមានជ័យមានអ្នកជំងឺកូវីដ-១៩ ចំនួន ២២៧នាក់ ករណីនាំចូលពីបរទេស ចំនួន ១៩១នាក់ និងករណីពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ- ចំនួន ៣៦នាក់ បានព្យាបាលជាសះស្បើយចំនួន ៩០នាក់ ករណីស្លាប់ចំនួន ០២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៣៥នាក់ (នៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ២១នាក់ នៅមណ្ឌល ព្យាបាលផ្ទះសំណាក់ឧត្តមរដ្ឋាចំនួន ៧០នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងចំនួន ១៩នាក់ និងនៅមណ្ឌលព្យាបាលវិទ្យាល័យ អំពិលចំនួន ២៥នាក់)។

រដ្ឋបាលខេត្តសូមវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ និងបុគ្គលិកសុខាភិបាលដែលបានខិតខំ បំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការ ការពារ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ក្នុងខេត្តឧត្ដរមានជ័យ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងសូមបន្តចូលរួមអនុវត្ត យ៉ាងម៉ឹងម៉ាត់នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ៖ ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬដែល និងត្រូវរក្សាគម្លាតសុវត្ថិភាព ៣កុំ៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់ គ្នា” ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕

ដោយ៖ សិលា


ចែករំលែក៖