ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខណ្ឌដូនពេញ​​បន្ត​ចុះរៀបចំអនាម័យ បរិស្ថាន​ និងស្ទូចយករថយន្តចតគ្មានសណ្ដាប់ធ្នាប់សាធារណៈ​ ក្នុង​មូលដ្ឋាន​

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ គិតត្រឹមម៉ោង១៧​ និង៣០នាទី នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាឱ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ លោក ជូន វិចិត្រ អធិការរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ  និងលោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌបានចុះអនុវត្តការងាររៀបចំអនាម័យ បរិស្ថាន​ និងស្ទូចយករថយន្តចតគ្មានសណ្ដាប់ធ្នាប់សាធារណៈ​ ក្នុង​មូលដ្ឋាន​របស់ខ្លួន​។

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ ដោយ​អនុវត្តការងារដូចខាងក្រោម៖

១/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវលេខ ១៣, ១០៦, ១០៨ ,១៣០, ១៣៦, ៥ ,១៤៤, ១៤៨, ៥៣ និងផ្លូវជាតិលេខ៥ ជាលទ្ធផល៖

-ស្ទូចរថយន្តចតឥតសណ្តាប់ធ្នាប់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញចំនួន ០៣គ្រឿង និងយកមករក្សាទុកនៅរដ្ឋបាលខណ្ឌចំនួន ០៦គ្រឿង

-ចាប់យកម៉ូតូចំនួន ០១គ្រឿង និងម៉ូតូកង់បីឥណ្ឌាចំនួន ០១គ្រឿង ចតឥតសណ្តាប់ធ្នាប់យកមករក្សាទុកនៅសាលាខណ្ឌដើម្បីអប់រំណែនាំ

-បានចុះផ្សព្វផ្សាយណែនាំលុបបំបាត់ផ្សារក្រមួន និងមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

២/.បានចុះប្រមូលសំរាមចេញខុសម៉ោង និងបាញ់ទឹកលាងសម្អាតតាមដេប៉ូសំរាមបណ្តោះអាសន្ន តាមសួនច្បារមុខព្រះបរមរាជវាំង រហូតដល់ផ្សាររាត្រី សួនលោកតា ក្រម ង៉ុយ៕ដោយ​៖សហការី​


ចែករំលែក៖