ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះវិហារ គិតត្រឹមយប់ម៉ោង២១៖៤៥នាទីថ្ងៃទី២៦ ខែមិថុនា​ឆ្នាំ២០២១ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន០​២ នាក់បន្ថែមទៀត !

ចែករំលែក៖

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ គិតត្រឹមយប់ម៉ោង២១:៤៥នាទីថ្ងៃទី២៦ ខែមិថុនា​ឆ្នាំ២០២១ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន០​២ នាក់បន្ថែមទៀតរស់នៅភូមិថ្មី​សង្កាត់កំពង់ប្រណាក​ ក្រុងព្រះវិហារ​ ។

១/ ទិត្យ​ សុភាតា ភេទស្រីអាយុ៣០ឆ្នាំ ជាមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ។

២/ទិត្យ​វររាជសិលា ភេទប្រុស​ អាយុ១៩ឆ្នាំ​  សរុប០៩នាក់ ស្រី០២នាក់​ ក្នុង​នោះ​ជាមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តចំនួន០៦នាក់ ស្រី០១នាក់ ស្រុកគូលែន០២នាក់ ស្រី០១នាក់។ 

ក្រុមការងារយកស្រាវជ្រាវនិងសំណាកកំពង់បន្តយកសំណាក ទាំងយប់​បន្ថែម​ដើម្បីគ្រប់គ្រងសភាពការណ៍ដែលកំពុងរីករាលដាលនៅក្នុងក្រុងព្រះវិហារ​។

សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន​និងអនុវត្តវិធានការពាក់ម៉ាស់ លាងដៃជាមួយជែលឬអាល់កុល​ជាពិសេស ៣កុំ ៣ការពារ សូមជូនពរជៀសផុតជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖