ខេត្តស្ទឹងត្រែង៖ សេចក្ដីសម្រេចស្ដីពីការផ្អាកសកម្មភាពលក់ដូររបស់អាជីវករនៅផ្នែកខាងក្នុងមូលដ្ឋាន “ផ្សារសាមគ្គីស្ទឹងត្រែង” ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
រដ្ឋបាលខេត្តស្ទឹងត្រែង សម្រេច ៖
ប្រការ ១..ត្រូវបានផ្អាកសកម្មភាពលក់ដូររបស់អាជីវករនៅផ្នែកខាងក្នុងមូលដ្ឋាន “ផ្សារសាមគ្គីស្ទឹងត្រែង” ស្ថិត នៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលជាទីតាំងបានរកឃើញមានករណី វិជ្ជមានជំងឺកូវីដ-១៩ ដោយគិតចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារជាថ្មី។ ការផ្អាកសកម្មភាពលក់ដូរជាបណ្ដោះអាសន្ននៅមូលដ្ឋានផ្នែកខាងក្នុងនៃផ្សារសាមគ្គីស្ទឹងត្រែង មាន គោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធានាការពារបានអាយុជីវិតប្រជាជន សុខភាព សាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម។
ប្រការ ២.…បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ ៣…នាយករដ្ឋបាលសាលាខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងស្ទឹងត្រែង មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលនៃគណៈអភិបាល ក្រុងស្ទឹងត្រែង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ -អង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធ ត្រូវ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សិលា