ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង អញ្ជើញក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែមិថុនា និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ  មានថ្នាក់ដឹកនាំក្រុមការងារបានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង តាមប្រព័ន្ធវីដេអូ Zoom។

សូមបញ្ជាក់ថា, កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ធ្វើឡើងតាមប្រព័ន្ធវីដេអូ Zoom ដោយកាលៈទេសៈនេះ បញ្ហាជំងឺកូវីដ-១៩ នៅមិនទាន់ថមថយ ទើបប្រជុំតាមប្រព័ន្ធវីដេអូ Zoom មានសុវត្ថិភាព ហើយការងារមានប្រសិទ្ធភាពដដែល៕

ដោយ ៖ សិលា


ចែករំលែក៖