ព័ត៌មានទាន់ហេតុការណ៍៖

រមណីយដ្ឋានអង្គរ៖ ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងដំណើរកម្សាន្តលំហែកាយដ៏ប្រណីត ប្រចាំឆ្នាំ២០២១នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ បើតាមការចេញផ្សាយរបស់គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញមួយនេះ កាលពីពេលថ្មីៗ​ បានចុះផ្សាយថា​ ដំណើរកម្សាន្តរយៈពេល០៣ថ្ងៃ នៅរមណីយអង្គរ ក្នុងខេត្តសៀមរាប បានឈ្នះរង្វាន់ទេសចរណ៍ប្រណីតលំដាប់ពិភពលោករបស់ ទ្រីបអេដវ៉ាយស័រ (Tripadvisor)។ នេះបេី​យោងតាមប្រភពព័ត៌មានពីក្រសួងព័ត៌មាន។

សូមជម្រាបថា​ ការសម្រាកលំហែកាយរយៈពេលបីថ្ងៃនៅរមណីយដ្ឋានអង្គរ​ មានដូចជា​៖ ទឹកធ្លាក់ភ្នំគូលែន រមណីយដ្ឋានកំពង់ភ្លុក និងប្រាសាទបន្ទាយស្រី នៅខេត្តសៀមរាប បានស្ថិតនៅកំពូលតារាងដំណើរកម្សាន្តប្រណីតលំដាប់កំពូល (Top Luxury Tour) ។

គួរបញ្ជាក់ថា ទ្រីបអេដវ៉ាយស័រ(​ TripAdvisor) បានបង្កើតឱ្យមានពានរង្វាន់ជម្រើសអ្នកទេសចរ “Best of the Best” Things to Do ដោយចែកចេញជា១២ផ្នែក ដោយរាប់តាំងពីសកម្មភាពដែលផ្តោតទៅលើធម្មជាតិ និងការធ្វើដំណើរផ្សងព្រេងឡើងភ្នំ ឆ្លងទឹក រហូតដល់បទពិសោធន៍ប្លែកៗ ដែលឆ្លុះបញ្ចាំងពីសកម្មភាពថ្មីៗដ៏ទាក់ទាញ ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ-១៩មក៕ដោយ​៖សហការី​

ប្រភពពី​៖ក្រសួង​ព័ត៌មាន


ចែករំលែក៖