ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពង់ចាម រកឃើញ និងបង្ហាញអត្តសញ្ញាណករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៣០នាក់ទៀត នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៣នាក់ស្រុកកំពង់សៀម ០២នាក់, ស្រុកកងមាស ០២នាក់ស្រុកកោះសូទិន ០៣នាក់, ស្រុកព្រៃឈរ ០១នាក់ស្រុកជើងព្រៃ ០៨នាក់ ស្រុកបាធាយ០៣នាក់ ស្រុកចំការលើ ០៦នាក់ និងមកពីរាជធានីភ្នំពេញ ០២នាក់ ក្នុងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម – ស្រុកកងមាស ស្រុកកោះសូទិន ស្រុកចំការលើ និងបងប្អូនកម្មការកម្មការិនីរស់នៅសុក ជើងព្រៃ ស្រុកព្រៃឈរ និងស្រុកបាធាយ, បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងអ្នកសង្ស័យ ចំនួន៥៨៣នាក់ ទទួលបានលទ្ធផល តេស្ដរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន៣០នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង ៣០នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យ ព្រះសីហនុ (អ្នកកំពុងសម្រាកព្យាបាល ចំនួន៦៤៤នាក់) និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ហា សុខភាពដូចជា ក្អកមានស្លេស ក្ដៅខ្លួនលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និងបងប្អូន ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ“៣កុំ ៣ការពារ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕

ដោយ ៖ សិលា


ចែករំលែក៖