ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារទំនើប តេលា (TELA Mart) ដែលមានទីតាំងស្ថិតនៅលើផ្លូវម៉ៅសេទុង​ សង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌបឹងកេងកង មានអ្នកជំងឺកូវីដ-១៩ (COVID-19) គឹជាអ្នករត់កង់បី ដែលតែងតែនៅរង់ចាំដឹកម៉ូយនៅម្ដុំទីតាំងនេះ !

ចែករំលែក៖

ភ្នំពេញ៖ ផ្សារទំនើប តេលា (TELA Mart) ដែលមានទីតាំងស្ថិតនៅលើផ្លូវម៉ៅសេទុង​ សង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩ (COVID-19) គឹជាអ្នករត់កង់បី ដែលតែងតែនៅរង់ចាំដឹកម៉ូយនៅម្ដុំទីតាំងនេះ ! បើយោងតាមការបញ្ជាក់អោយដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ។ 

ផ្សារទំនើប តេលា (TELA Mart) ដែលមានទីតាំងស្ថិតនៅលើផ្លូវម៉ៅសេទុង​ សង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌបឹងកេងកង មានអ្នកជំងឺកូវីដ១៩ (COVID-19) គឹជាអ្នករត់កង់បី ដែលតែងតែនៅរង់ចាំដឹកម៉ូយនៅម្ដុំទីតាំងនេះ ! 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប តេលា (TELA Mart) ដែលមានទីតាំងស្ថិតនៅលើផ្លូវម៉ៅសេទុង​ សង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 

នៅថ្ងៃទី ១៨ ខែមិថុនា​ ឆ្នាំ២០២១​ ម៉ោង ០៦៖៥០នាទី​ ដល់ ៧៖០០នាទី។

នៅថ្ងៃទី ២០ ខែមិថុនា​ ឆ្នាំ២០២១​ ម៉ោង ០៦៖៣០នាទី​ ដល់ ៦៖៤០នាទី។ 

​ មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឹជាអ្នករត់កង់បី ដែលតែងតែនៅរង់ចាំដឹកម៉ូយនៅម្ដុំទីតាំងនេះ។ គាត់បានចូលទីតាំងនេះ ដើម្បីទិញចំណីអាហារហូប និងប្រើប្រាស់បន្ទប់ទឹកផងដែរ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖