ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន០២នាក់ទៀតនារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារយកសំណាករកឃើញវិជ្ជមានកូវីដ-១៩ចំនួន០២នាក់ ស្រី០១នាក់ ដែលមាន ៖
ទី១-ឈ្មោះ សុខ សុភី ភេទស្រីអាយុ ៤២ឆ្នាំ ជាមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រស់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
២/ឈ្មោះ នេ វីន ភេទប្រុស រស់នៅភូមិស្វាយដំណាកថ្មី ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
គិតរហូតដល់ពេលនេះ មានអ្នកវិជ្ជមានកូវីដសរុប៧៧នាក់ និងជាសះស្បើយសរុប៣៥នាក់។
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្ត កាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹង វិធានសុខាភិបាលនេះ៕
ដោយ ៖ សិលា