ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៧ នាក់ និងករណី ជាសះស្បើយចំនួន ១០នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២៧នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន២២នាក់, ជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ០៥នាក់ និង ករណីព្យាបាលជាសះស្បើយចំនួន ១០នាក់ ដែលមានរាយនាមដូចខាងក្រោម ។ 

អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅ វិភាគទទួលបានលទ្ធផលនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ឃើញថា៖ មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកនានា និងមន្ទីរពេទ្យបង្អែកខេត្ត ។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៨១៣នាក់ បានព្យាបាលជាសះស្បើយ ៥០៧នាក់ ករណីស្លាប់ ០៦នាក់ និងកំពុងសំរាកព្យាបាលនៅតាមន្ទីរពេទ្យបង្អែក នានាក្នុងខេត្តបាត់ដំបង ៣០០នាក់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖