ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាម៖​ បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​ ចំនួន៣៦៨ករណីបន្ថែមទៀត, ខណៈរកឃេីញ​ ២៤៥នាក់នៅទីក្រុងហូជីមិញ

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអាទិត្យទី២៧ ខែមិថុនា ឆ្នាំ២០២១​ បានចុះផ្សាយថា​ អាជ្ញាធរ​វៀតណាម​ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន៣៦៨ករណីបន្ថែមទៀត ក្នុងនោះ០៩ករណីជានាំចូល និង​ ៣៥៩ករណីទៀតជាករណីសហគមន៍។អាជ្ញាធរ​វៀតណាម​ បានបញ្ជាក់ថា​ ក្នុងចំណោមករណីសហគមន៍ទខាងលើនេះ មាន២៤៥នាក់ ត្រូវបានរាយការណ៍ពីភាគខាងត្បូងនៃទីក្រុងហូជីមិញ, ៣៦នាក់នៅខេត្ត Binh Duong ដែលនៅក្បែរនោះ និង២០ករណីនៅភាគខាងជើងខេត្ត Bac Giang។

បន្ថែមពីនេះ​ អាជ្ញាធរ​វៀតណាម​ នៅថ្ងៃដដែល​នេះ​ ក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួនពីរនាក់ន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា​ ប្រទេសវៀតណាម​ មានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៥,៦៤៣នាក់ ក្នុងនោះស្លាប់៧៦នាក់ និងជាសះស្បើយ ៦,៣១៩នាក់​ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ​ ៕ដោយ​៖ស​ តារា​

 


ចែករំលែក៖