ព័ត៌មានទាន់ហេតុការណ៍៖

ហាង បេប៊ីអោតឡេត (Baby Outlet) ដែលមានទីតាំងស្ថិតនៅផ្លូវ ២៨៩​ សង្កាត់បឹងកក់១​ ខណ្ឌទួលគោក មានអ្នកជំងឺ កូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ !

ចែករំលែក៖

ភ្នំពេញ៖  ហាង បេប៊ីអោតឡេត (Baby Outlet) ដែលមានទីតាំងស្ថិតនៅផ្លូវ ២៨៩​ សង្កាត់បឹងកក់១​ ខណ្ឌទួលគោក មានអ្នកជំងឺ កូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ ! ។

បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 នៅរសៀលថ្ងៃទី 28 ខែមិថុនាឆ្នាំ 2021។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19  សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហាង បេប៊ីអោតឡេត (Baby Outlet) ដែលមានទីតាំងស្ថិតនៅផ្លូវ ២៨៩​ សង្កាត់បឹងកក់១​ ខណ្ឌទួលគោក រាជធានីភ្នំពេញនៅថ្ងៃទី ២៣ ខែមិថុនា​ ឆ្នាំ២០២១​ ម៉ោង ១១៖៣០នាទី​ ដល់ ១១៖៤៥នាទី ។ 

មូលហេតុ៖ អ្នកជំងឺ កូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19,  សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖