ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Axiata និងក្រុមហ៊ុន NINE ផ្តល់ជូន​ស្វ័យប្រវត្តិ​កម្ម​គេហដ្ឋាន​តាមរយៈ​ឧបករណ៍ IoT ថ្មីៗ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២១ គ្រប់គេហដ្ឋានទាំងអស់​ឥឡូវ​នេះ​អាចក្លាយជា​ផ្ទះ​ឆ្លាត​វៃ ជាមួយ​នឹង​ឧបករណ៍​អុិនធឺណិត​ Internet of Thing (IoT) ទំនើប ដែលអាចរកទិញ​​បាន​នៅ​តាម​ហាង​ Smart Shop មួយ​ចំនួន។ ​ឧបករណ៍​ទាំង​នេះ​អាច​គ្រប់គ្រង​បានតាមរយៈ​កម្មវិធី​ទូរស័ព្ទ​ស្មាត​ហ្វូន​ ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​គ្រប់​គ្រង​​ពី​ចម្ងាយ និង​រក្សា​សុវត្ថិភាព​ដល់​ទ្រព្យ​សម្បត្តិ​របស់​​ពួកគេ។

ឧបករណ៍​ IoT ថ្មីៗទាំង​នេះត្រូវបាន​ផលិត​ឡើង​ដើម្បី​ផ្តល់​ជូន​ម្ចាស់​ផ្ទះ​នូវ​សន្តិសុខ​ ការ​គ្រប​គ្រង និង​ភាព​ងាយ​​ស្រួល​បន្ថែម​ទៀត។

ក្រុមហ៊ុន Smart Axiata បានដាក់​លក់​​ឧបករណ៍ IoT ថ្មីៗ​ជាច្រើន ដូជា​​ម៉ាស៊ីនថត​សុវត្ថិភាព ឧបករណ៍​ចាប់​ផ្សែង អំពូល​ភ្លើង​ប្រើជាមួយ Wi-Fi និង​ឧបករណ៍​បញ្ជា​ Wi-Fi ដោយ​សហការ​ជាមួយ​​ក្រុមហ៊ុន​​ផលិត​ឧបករណ៍​អេឡិច​ត្រូនិច NINE។ បច្ចេក​វិទ្យា​ថ្មីនេះ​នឹង​អាច​ឱ្យ​អតិថិជន​គ្រប់​គ្រង​ឧបករណ៍​អេឡិច​ត្រូនិច​ប្រចាំ​ថ្ងៃ​របស់ខ្លួន​បានតាម​រយៈ​កម្មវិធីទូរស័ព្ទដៃSmart Life

លោក Thomas Hundt នាយកប្រតិបត្ដិក្រុមហ៊ុន Smart Axiata បាន​ថ្លែងថា៖ ឧបករណ៍ IoTInternet of Things ត្រូវ​បានរំពឹង​ថា​នឹង​ផ្លាស់ប្តូរ​ជីវិត​របស់​មនុស្ស និង​របៀបដែល​ពួកគេ​ប្រើប្រាស់បច្ចេកវិទ្យា។ តាម​​រយៈការ​ត​ភ្ជាប់​ឧបករណ៍​ប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃជាមួយ​អិុនធឺណិត អ្នកប្រើប្រាស់​ឧបករណ៍​ឆ្លាត​វៃ​នៅថ្ងៃនេះ​នឹង​មាន​​ការ​គ្រប់គ្រង​កាន់តែ​ខ្លាំង​លើ​ជីវិតប្រចាំថ្ងៃបែបទំនើប និង​សន្តិសុខ​ផ្ទះ​របស់​ពួគេ

លោកបានបន្ថែមថា៖ ផលិតផល​ IoT សម្រាប់​គេហដ្ឋាន​ថ្មីៗ​ទាំង​នេះ​បង្ហាញ​ពីការ​អភិវឌ្ឍយ៉ាង​​ឆាប់រហ័ស​របស់កម្ពុជា​ខាងផ្នែក​បច្ចេក​វិទ្យា​ចល័ត និង​ត្រួសត្រាយផ្លូវ​ឆ្ពោះ​ទៅរក​អនាគតនៃច្ចេក​វិទ្យា 5G របស់​ប្រទេស​កម្ពុជា។ ខ្ញុំ​មាន​មោទនភាព​ជាខ្លាំង​ចំពោះ​តួនាទី​ដែល​ក្រុមហ៊ុន Smart Axiata កំពុង​ដើរ​តួរ​ក្នុង​កិច្ច​ប្រឹង​ប្រែង​នេះ ដើម្បី​ធ្វើ​ទំនើប​កម្មឌីជីថលនៅ​​កម្ពុជា

ក្រុមហ៊ុន Smart និងក្រុមហ៊ុន NINE កំពុង​ដាក់​ដំណើរការ​គំនិតផ្តួចផ្តើម​IoT នេះ​ឡើង ដោយ​មាន​​ផលិត​ផល​ចំនួន​ពីរ​ផ្នែក​ដោយ​ផ្តោត​លើ​សន្តិសុខ និង​ស្វ័យ​ប្រវត្តិកម្ម។

ដើម្បី​លើក​កម្ពស់​សន្តិសុខ​ផ្ទះ​របស់​ពួកគេ អតិថិជន​របស់ក្រុមហ៊ុន Smartអាច​ទិញ​ឧបករណ៍​នានា​ដូចជា ឧបករណ៍​ចាប់​​ផ្សែង សិនស័រ​ទ្វា និង​ម៉ាស៊ីនថត​សុវត្ថិភាព ដែល​ភ្ជាប់​ទៅ​នឹង​មណ្ឌល​កណ្តាល​មួយ​ដែល​គ្រប់គ្រង​ឧបករណ៍ទាំងអស់​នោះ។

ក្រុមហ៊ុន Smart និងក្រុមហ៊ុន NINE កំពុង​​ផ្តល់ជូន​ផលិតផលចំនួ​ន​បី​ផ្សេង​ទៀត​​ដែល​មាន​សក្តានុពល​ផ្លាស់ប្តូរ​ជីវិត​ប្រចាំថ្ងៃ​របស់​អតិថិជន។ ឧបករណ៍NINE Smart Wi-Fi Socket Plug អាច​ជួយ​ប្រើប្រាស់​​ឱ្យ​បិទ​និង​បើក​ឧបករណ៍​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ពីចម្ងាយ ខណៈដែល​ Wi-Fi Bulb អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​គ្រប់គ្រង​អំពូល​ភ្លើង​ពី​ចម្ងាយ​បានផងដែរ។ ទន្ទឹម​នឹង​នេះ​ដែរ ឧបករណ៍​បញ្ជា​ពី​ចម្ងាយ Wi-Fi IR Remote អាច​ឱ្យ​ម្ចាស់​ផ្ទះ​គ្រប់គ្រងពី​ចម្ងាយ​បាន​នូវ​​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ​​ដូចជា​ម៉ាស៊ីនត្រជាក់ កង្ហាទូរទស្សន៍ និង​ឧបករណ៍​ក្នុង​ផ្ទះផ្សេង​ទៀត។ ឧបករណ៍ទាំង​អស់​នេះ​អាច​ត្រូវបាន​គ្រប់គ្រង​តាមរយៈ​កម្មវិធី Smart Life។ ឧបករណ៍​ទាំង​នេះ​ក៏អាច​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សំឡេង​បាន​ផងដែរ​នៅពេលដែល​ភ្ជាប់​ទៅ​នឹង​ឧបករណ៍ Google Home ឬ​ឧបរណ៍ Amazon Alexa

លោក Kenny Yap នាយក​គ្រប់គ្រង​ក្រុមហ៊ុន NINE Cambodia បានថ្លែងថា៖ យើង​យល់​ច្បាស់​ពី​សារៈ​សំខាន់​ដែល​អតិថិជន​របស់​ពួកយើងចាំបាច់ត្រូវមានក្នុងការរស់នៅប្រកបដោយ​ផាសុខភាព​​​នៅក្នុងផ្ទះរបស់​ពួកគេ ហើយយើងត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា អតិថិជន​និង​គ្រួសារ​របស់​ពួកគាត់​មានសុវត្ថិភាព។ តាមរយៈការចាប់ដៃគូជាមួយ​ក្រុមហ៊ុន Smart Axiata ដើម្បី​ផ្តល់ជូន​ឧបករណ៍​ IoT សម្រាប់​គេហដ្ឋាន ជាមួ​យ​នឹ​ង​បច្ចេក​វិទ្យា​បណ្តាញ​ទំនើប​របស់​ក្រុមហ៊ុន Smart យើង​កំពុង​ផ្តល់ជូន​អតិថិជនរបស់យើង​នូវការ​គ្រប់​គ្រងផ្ទះ​របស់ពួកគេ​​បន្ថែមទៀត​ ដែលធ្វើ​ឱ្យ​វាមានភាពកក់​ក្តៅ និង​សន្តិសុខ​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត

ឧបករណ៍​ថ្មីៗ​ទាំង​នេះ​មានដាក់​បង្ហាញ និង​អាច​រក​ទិញបាន​នៅ Smart IoT Corners ដែល​ស្ថិត​នៅ​ក្នុង​​ហាង​ Smart Shop ចំនួន ៤៖ Smart Shop ផ្សារ​អនភ្នំពេញ Smart Shop ផ្សារ​អន​សែនសុខSmart Shopមជ្ឈមណ្ឌលភ្នំពេញ និង​ Smart Shop ​ផ្សារ​ទំនើបសូរិយា​សេនធ័រភ័នធ៍។Smart IoT Corners ចំនួន​២ បន្ថែមទៀត​នឹង​បើក​ដំណើរការ​ក្នុងពេលឆាប់ៗ​នេះ​នៅ​ហាង Smart Shop នៅ​ផ្លូវ​មុនីវង្ស និង​ផ្លូវ​នេរុហ៍។ ផលិតផល​ទាំងនេះ​អាច​ទិញជា​លក្ខណៈរាយនីមួយៗ​ក៏បាន ឬ​ជា​កញ្ចប់​ក៏បាន ហើយអតិថិជន​អាច​តម្លើង​​ផលិតផលទាំង​នេះ​បានដោយ​ខ្លួន​ឯង ឬ​ស្នើអ្នកជំនាញ​ពី​​ក្រុមហ៊ុន NINE ឱ្យ​ជួយ​ដំឡើង​ជូន​ក៏បាន។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។ ឧបករណ៍ IoT សម្រាប់​គេហដ្ឋានអាច​រកមើលបាន​តាម​រយៈគេហទំព័រ www.smart.com.kh/get-smart/plans/smart-iot

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា Smart Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  Axiata Group Berhad ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ 4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។ Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​វៃឆ្លាតសេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក គាំ ទីវា

ទូរស័ព្ទ៖+855 10 202 271

អុីម៉ែល៖koam.tivea@smart.com.kh


ចែករំលែក៖