ភ្នំពេញ៖ នៅល្ងាចថ្ងៃទី28 ខែមិថុនា ឆ្នាំ2021អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា ភោជនីយដ្ឋាន សមុទ្រថ្មី ស៊ុបម្រះ ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ-១៩ (COVID-19)ចំនួន៩នាក់ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅហូបស៊ុប ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការ នៅ 🔴🔴 ភោជនីយដ្ឋាន សមុទ្រថ្មី ស៊ុបម្រះ ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
⏰ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១។
🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) ចំនួន ៩នាក់ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា