ព័ត៌មានទាន់ហេតុការណ៍៖

ហាង​ ចរណៃ​ សាខា ផ្សារដីហ៊ុយ ដែលមានទីតាំងស្ថិតនៅ​ម្ដុំផ្សារដីហ៊ុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) បានចូលទៅទិញសាច់ត្រី​សាល​ម៉ុន នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ ហាង​ ចរណៃ​ សាខា ផ្សារដីហ៊ុយ ដែលមានទីតាំងស្ថិតនៅ​ម្ដុំផ្សារដីហ៊ុយ  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) បានចូលទៅទិញសាច់ត្រី​សាល​ម៉ុន នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី 28 ខែមិថុនាឆ្នាំ 2021។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅទិញសាច់ #ត្រីសាលម៉ុន នៅ🔴 ហាង​ ចរណៃ​ សាខា ផ្សារដីហ៊ុយ ដែលមានទីតាំងស្ថិតនៅ​ម្ដុំផ្សារដីហ៊ុយ  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ⏰ នៅថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១៤៖៤០នាទី ដល់ ១៥៖០០នាទី។ 

🔥 មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) បានចូលទៅទិញសាច់ត្រី​សាល​ម៉ុន នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖