ខេត្តបាត់ដំបង៖ គ្រោះធម្មជាតិមួយកើតចេញពេលភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំនិងខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំរោងចិញ្ចឹមទា២ខ្នងសង្កត់ទៅលើស្ត្រីជាប្រពន្ធស្លាប់និងប្តីរងរួសធ្ងន់។ចំណែកផ្ទះប្រជាពលរដ្ឋ៣២ខ្នងទៀតរងការខូចខាត នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងឃុំចំនួន២នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាក្នុងចំណោមឃុំទាំង២នៃស្រុកឯកភ្នំដែលរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់មាន ឃុំព្រែកខ្ពបខូចខាតផ្ទះចំនួន១៥ខ្នងផ្ទះ និងរោងចិញ្ចឹមទា២ខ្នង ក្នុងនោះខូចខាតធ្ងន់ធ្ងរ៥ខ្នង មធ្យម១០ខ្នង និង រោងទា បាក់រាបដល់ដី ២ខ្នងនិងរលំផ្ទះមួយខ្នងនៅភូមិអូរកំបុតឃុំព្រែកខ្ពបស្រុកឯកភ្នំខេត្តបាត់ដំបង។ការរលំបាក់ផ្ទះនេះ បណ្តាលឱ្យស្លាប់មនុស្ស ម្នាក់ឈ្មោះ ពិន ឈួក ភេទស្រី អាយុ ៦៧ឆ្នាំ ហើយប្តី ឈ្មោះ ញឹម រតនា អាយុ ៦៨ឆ្នាំ រងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ រីឯនៅឃុំព្រែកនរិន្ទ ផ្ទះចំនួន៤ខ្នងក្នុងនោះរលំទាំងស្រុង១ខ្នងនិងខូចខាតដំបូលធ្ងន់ធ្ងរ៣ខ្នង ។
ចំណែកនៅឃុំព្រែកហ្លួងផ្ទះចំនួន ១៣ខ្នង ក្នុងនោះ ទ្រេត ៣ខ្នង និងរបើកដំបូល១០ខ្នង ផងដែរ៕
ដោយ ៖ ប្រាថ្នា