ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត ជម្រាបមកលោកអភិបាល នៃគណៈអភិបាលក្រុងកំពតកម្មវត្ថុ ស្តីពីការបិទផ្អាកដំណើរការផ្សារសាមគ្គី ស្ថិតក្នុងក្រុងកំពត ខេត្តកំពត រយៈពេល០១សប្ដាហ៍ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ យោង ការផ្សាយព័ត៌មានស្តីពីការកើនឡើងនូវតួរលេខ នៃការឆ្លងជំងឺរីករាលដាលជំងឺកូវីដ-១៩ ខេត្តកំពត ។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្ត មានកិត្តិយសសូមជម្រាបជូន លោកអភិបាល នៃគណៈអភិបាលក្រុងកំពត ជ្រាបថា៖ ផ្អែកតាមខ្លឹមសារដូចមានចុះក្នុងយោងខាងលើ ដើម្បីបន្ត យ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩(COVID-19) ពិសេស ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមណែនាំឲ្យលោកអភិបាល នៃគណៈ អភិបាលក្រុងកំពត ត្រូវធ្វើការ បិទផ្អាកដំណើរការផ្សារសាមគ្គី ក្នុងក្រុងកំពត ខេត្តកំពត រយៈពេល០១សប្ដាហ៍ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអភិបាល នៃគណៈអភិបាលក្រុងកំពត ចាត់ចែង អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ។
សូមលោក ទទួលនូវការស្រឡាញ់រាប់អានអំពីខ្ញុំ ៕
ដោយ ៖ សិលា