ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១កម្ពុជាយើង បានរកឃើញមេរោគបំប្លែងខ្លួនថ្មី B.1.617-2 (Delta) សរុប ២២ នាក់ហើយ

ចែករំលែក៖

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ កម្ពុជាយើង បានរកឃើញមេរោគបំប្លែងខ្លួនថ្មី B.1.617-2 (Delta) សរុប ២២ នាក់ហើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១

កម្ពុជាយើង បានរកឃើញមេរោគបំប្លែងខ្លួនថ្មី B.1.617-2 (Delta) សរុប ២២ នាក់ហើយ។ 

សូមបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស បង្កើនការប្រុងប្រយ័ត្ន ឲ្យបានគ្រប់ៗគ្នា!!

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៨ ខែមិថុនា​​ ឆ្នាំ​២០២១​ រកឃើញអ្នកឆ្លងថ្មី ៧២៣នាក់ទៀត ជាសះស្បើយ ៧០៩នាក់ និងស្លាប់ ១៩នាក់៖

– ករណីឆ្លងសហគមន៍ ៦២៥នាក់

– អ្នកដំណើរពីបរទេស ៩៨នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= 49,255 នាក់

– អ្នកជាសះស្បើយ= 43,473 នាក់

– អ្នកស្លាប់= 575 នាក់ ៕

ដោយ៖ សិលា


ចែករំលែក៖