ព័ត៌មានទាន់ហេតុការណ៍៖

តាមការពិត ស៊ឹម សូលីកា និងភរិយាលោក ណាខុន រាប់អានគ្នាជិតដិតដល់ម្លឹង

ចែករំលែក៖

ភ្នំពេញ៖ កន្លងទៅនេះគេតែងសង្កេតឃើញពិធីការិនី អ្នកនាង ស៊ឹម សូលីកា បានបង្ហាញមុខជាញឹកញាប់ក្នុងកម្មវិធីមួយចំនួនជាមួយភរិយាលោក ណាខុន  ហើយពេលនេះនាងបានទម្លាយរឿងរ៉ាវមួយចំនួនដែលជាប់ពាក់ព័ន្ធ និងរាប់អានគ្នានោះហើយ។

  ទស្សនិកជន ជាច្រើនមានការភ្ញាក់ផ្អើល និងសាទរក្រោយពីលោក ណាខុន បានប្រកាសអំពីចំណងស្នេហាដោយឥតលាក់លៀមជាមួយអ្នកមេម៉ាយទ្រព្យស្តុកលោកស្រី ដាលីន មិនបានប៉ុន្មានផង ស្រាប់តែពេលនេះ តារាសម្តែង និងពិធីការិនី អ្នកនាង ស៊ឹម សូលិកា ចេញមុខថ្លែងពីទឹកចិត្ត និងទំនាក់ទំនងរវាងនាង និងភរិយាលោក ណាខុនយ៉ាងច្បាស់ៗ ហើយ។ 

  អ្នកនាង ស៊ឹម សូលីកាបានបញ្ជាក់ថា “ឆ្ងល់នារីម្នាក់នេះណាស់ Sarin Dalin ក្នុងចិត្តបេះដូងរបស់គាត់អីក៏ល្អសណ្តោសប្រណីម្ល៉េះ ???  សម្តីតិច ធ្វើល្អច្រើន ចែករំលែកក្ដីសុខអោយមនុស្សជុំវិញខ្លួនជានិច្ច តាំងពីបានស្គាល់គាត់ ១៧ឆ្នាំមកនេះ ខ្ញុំហ៊ាននិយាយថាគាត់ពិតជាមនុស្សល្អ មានគុណធម៌ណាស់ គាត់មានចំណីឆ្ងាញ់ គឺតែងតែមានមួយកញ្ចប់មកដល់មុខផ្ទះខ្ញុំ មិនថាបន្លែ ផ្លែឈើ អាហារសម្រន់ ស្បៀងបម្រុងទុកក្ដី ។ល។ពេលនេះយកតែផ្លែឳឡឹកមួយមកអួតបានហើយ សំខាន់អ្នកដឹកជញ្ជូនស្អាតហើយសង្ហាទៀត Mun Sophun ។ អ្នកដឹកជញ្ជូននោះមិនអ្នកណាក្រៅពីលោក ណាខុនឡើយ ហើយរូបភាព និងសារនេះបានបញ្ជាក់អំពីចំណងទាក់ទងរាប់អានគ្នា យ៉ាងស្អិតរមួតរវាងក្រុមគ្រួសារអ្នកទាំងពីពិតជាស្និទ្ធស្នាលនឹងគ្នា ខ្លាំងគឺចាប់តាំងពីមុនពេលដែលណាខុន និងភរិយារៀបចំពិធីសែនព្រេនទទួលគ្នាជាស្វាមីភរិយាមកម្ល៉េះ ហើយជាញឹកញាប់ពួកគេក៏បង្ហាញមុខក្នុងកម្មវិធីទទួលទានអាហារ និងដំណើរកម្សាន្តរួមគ្នាជាហូរហែផងដែរ។ 

  គេចាំបានដែរថាអស់រយៈ ពេល២ឆ្នាំនៃការប្រើប្រាស់ឈ្មោះជាប្តីប្រពន្ធ នេះ លោក ណាខុន បានទទួលស្គាល់អំពីចំណងស្នេហានេះជាផ្លូវការរួមទាំងបានប្រើប្រាស់ពាក្យពេចន៍ផ្អែមល្ហែមបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនលោកក៏បានសន្យាថានឹងមើលថែប្រពន្ធ និងកូនជារៀងរហូតទៀតផង។

ភរិយា របស់លោកណាខុន គឺជាអ្នកជំនួញលេចធ្លោនិងមានមុខជំនួញមួយចំនួនក្នុងដៃ ពិសេសលើជំនួញអចលនទ្រព្យ ហើយជាញឹកញាប់គេឧស្សាហ៍ឃើញភរិយារបស់លោករួមដំណើរកម្សាន្តជាមួយអ្នកជំនួញលំដាប់សេដ្ឋីនៅកម្ពុជាផងដែររួមទាំងអ្នកឧកញ៉ាគិត ម៉េង និងលោកស្រី ស្រីតូច ចំណានជាដើម។ ហើយអ្នកទាំងពីរក៏ស្អូកល្អឺនខ្លាំងដែលសូម្បីតែកូនប្រុសម្នាក់ដែលស្ថិតក្រោមការមើលថែរបស់ភរិយាលោកក៏មានភាពស្និទ្ធស្នាលដូចឪពុកបង្កើតនោះដែរ ហើយតារារូបនេះនៅតែបន្តការងារសិល្បៈជាធម្មតា និងទទួលបានការកោតសរសើរពីក្រុមសិល្បករថា លោកនៅតែបន្តធ្វើខ្លួនយ៉ាងសាមញ្ញដូចមុនទោះមានភរិយាមានជីវភាពធូរធានិងមានជំនួញក្នុងដៃជាច្រើនក៏ដោយ៕   

ដោយ ៖ វឌ្ឍនា


ចែករំលែក៖