ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរដ្ឋបាលទន្លេបាសាក់បានឃាត់ខ្លួនជនសង្ស័យ០១នាក់ករណី ហិង្សាដោយចេតនា បណ្តាលឱ្យរងរបួស(លេីអនិតិជនអាយុក្រោម១៤ឆ្នាំ)

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង ០៣៖៣០នាទីរំលងអាធ្រាតប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានឃាត់ខ្លួនជនសង្ស័យ០១នាក់ករណី ហិង្សាដោយចេតនា បណ្តាលអោយរងរបួស(លេីអនិតិជនអាយុក្រោម១៤ឆ្នាំ) នៅចំណុចមុខអគារវប្បធម៌កូរ៉េ ផ្លូវព្រះសីហនុ ក្រុម១១៥ ភូមិ ១៥ សង្កាត់ ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

ជនសង្ស័យ ដែលឃាត់បានឈ្មោះ កឹម រតនា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ លេីរុឺម៉កកង់បីមុខអគារវប្បធម៌កូរ៉េ ផ្លូវព្រះសីហនុ ភូមិ ១៥ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ មុខរបរ រត់រុឺម៉កកង់បី ខ្មែរ ។ 

កុមារ រងគ្រោះឈ្មោះ លី ប៊ុនហេង ហៅទូច ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ មិនពិតប្រាកដ មុខរបរ គ្មាន ។ 

រងរបួស ពកក្បាលផ្នែកខាងក្រោយ នឹងលេីថ្ពាល់ចេញឈាម ដាច់កែងដៃទាំងសងខាង ដាច់លេីប្រអប់ជេីងទាំងសងខាងចេញឈាម    

 បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ កុមាររងគ្រោះ ឈ្មោះ លី ប៊ុនហេង បានជិះកង់ជាមួយមិត្តភក្ដិម្នាក់ទៀតចេញពីមុខក្រសួងបរិស្ថានចាស់ដេីម្បីទៅអង្គុយលេងនៅស្ពាននាគភ្លោះកោះពេជ្រពេលមកដល់មុខអគារវប្បធម៌កូរ៉េស្រាប់តែជនសង្ស័យឈ្មោះ កឹម រតនាបានមកស្ទាក់ពីមុខកង់របស់កុមាររងគ្រោះរួចចោទថាបានលួចសម្ភាររបស់ជនសង្ស័យនៅលេីរុឺម៉កកង់បី ពេលនោះមិត្តភក្ដិរបស់កុមាររងគ្រោះបានធាក់កង់គេចខ្លួនបណ្តាលអោយកុមាររងគ្រោះធ្លាក់ពីលេីកង់ក៏ត្រូវជនសង្ស័យចាប់គ្រៀកជាប់កុមាររងគ្រោះក៏បានខាំលេីកំភួនដៃខាងឆ្វេងរបស់ជនសង្ស័យរួចជនសង្ស័យបានចាប់រុញកុមាររងគ្រោះផ្ទប់ទៅលេីថ្នល់បណ្តាលអោយរងរបួសដូចបានរៀបរាប់ខាងលេីតែម្តង ។ 

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការបន្ត ៕

ដោយ៖ ជីណា


ចែករំលែក៖