ព័ត៌មានទាន់ហេតុការណ៍៖

អាហ្វ្រិកខាងត្បូងធ្លាក់ក្នុងស្ថានភាពចលាចលនយោបាយដោយសារតែ ស្នើឲ្យស្ត្រីយកប្តីច្រើន

ចែករំលែក៖

ពីដើមមកមានតែប្រទេសនៅតំបន់អារ៉ាប់ទេដែលបានឲ្យបុរសមានសិទ្ធិយកប្រពន្ធច្រើនរហូតដល់ទៅ៣-៤នាក់ ។ នៅពេលនេះអ្វីដែលខុសប្លែកនោះ គឺរដ្ឋាភិបាលប្រទេសអាហ្វ្រិកខាងត្បូងបានអនុញ្ញាតឲ្យស្ត្រីអាចយកប្តីច្រើនបាន ។ សំណើបែបនេះធ្វើឲ្យគណបក្សប្រឆាំងនៅក្នុងប្រទេសនេះប្រឆាំងជាដាច់ខាត ។
សំណើឲ្យស្ត្រីយកប្តីបានច្រើននេះត្រូវបានក្រសួងមហាផ្ទៃអាហ្វ្រិកខាងត្បូងលើកឡើងនៅក្នុងរបាយការណ៍ផ្ញើទៅកាន់រដ្ឋាភិបាល ដោយសង្ឃឹមថា នឹងធ្វើឲ្យអាពាហ៍ពិពាហ៍កាន់តែទូលំទូលាយជាងនេះ ។ សំណើឲ្យស្ត្រីយកប្តីច្រើនបង្កឲ្យមានវិវាទយ៉ាងខ្លាំងនៅក្នុងជួរដឹកនាំប្រទេសនេះ។
នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បុរសអាចយកប្រពន្ធបានច្រើននាក់ គឺជារឿងស្របច្បាប់នៅក្នុងប្រទេសនេះ ។ អាហ្វ្រិកខាងត្បូងទទួលឥទ្ធិពលអាពាហ៍ពិពាហ៍តាមព្រះ Calvin និង ប្រពៃណីលោកខាងលិច។
ក្រុមសកម្មជនសិទ្ធិមនុស្សក៏បានលើកឡើងថា សិទ្ធិស្មើភាពគ្នាស្ត្រីក៏អាចយកប្តីច្រើននាក់បានដោយស្របច្បាប់ដែរ។ នៅពេលនេះអាហ្វ្រិកខាងត្បូងអាចនឹងអនុវត្តប្រព័ន្ធអាពាហ៍ពិពាហ៍ប្តីមួយប្រពន្ធមួយ និងប្តីមួយប្រពន្ធច្រើន និងប្រពន្ធមួយប្តីច្រើន៕

ដោយ៖ ធីរីណា(រូបភាព៖2Dep.vn)

 


ចែករំលែក៖