ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តបាត់ដំបង សម្រេចបិទខ្ទប់ភូមិទូលព្រំ១ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលជាតំបន់មានការឆ្លងរាលដាន នៃជំងឺកូវីដ-១៩ រហូតដល់មានការសម្រេចជាថ្មី

ចែករំលែក៖

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបានសម្រេច ៖

ប្រការ ១.…ត្រូវបានបិទខ្ទប់ភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល១៤ថ្ងៃ ដោយរាប់គិតចាប់ពីវេលាម៉ោងសូន្យ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ ថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅ ភូមិសាស្ត្រដែលត្រូវបានបិទខ្ចប់ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត ។

ប្រការ ២……ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន

ទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម៖ ការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថានដោយមូលហេតុ

សុខភាព តែនៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបិទខ្ទប់ ។ ចំពោះការធ្វើដំណើរដោយមូលហេតុសុខភាព ចេញ ទៅក្រៅរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នេះ អាចធ្វើទៅបានដោយមានការអនុញ្ញាតពីអាជ្ញាធរដែល ទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់

– ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាល ធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងដើម្បីទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

– ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែល បំពេញបេសកកម្មតាមការចាត់តាំងរបស់ប្រធានអង្គភាពក្រោមការដឹកនាំរបស់ចលើសភាព *

រដ្ឋបាលខេត្ត គណៈបញ្ហាការឯកភាពរដ្ឋបាលស្រុកមោងឫស្សី ឬពីប្រធានងឯកភាពដែលបានស្នើសុំ ការអនុញ្ញាតចូលទៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នោះ

– ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ ក្នុងសកម្មភាពដែលបង្កើតប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់ផ្សេងទៀតតាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរសាធារណ: 

– ការធ្វើដំណើរដោយមូលហេតុចាំបាច់និងបន្ទាន់ផ្សេងៗទៀត ដែលមានការអនុញ្ញាតជាមុនពីអាជ្ញាធរមាន សមត្ថកិច្ចដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ចប់

រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស់ និង ការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ក្នុងការប្រយុទ្ធ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ 

ប្រការ ៣…ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស លើកលែង តែក្នុងករណីចាំបាច់ដូចខាងក្រោម ៖

– ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា – ការរៀបចំពិធីបុណ្យសព ដែលមិនមានការឆ្លងជំងឺកូវីដ-១៩ ដោយគោរពទៅតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច

– ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយ ប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ-១៩ក៏ដូចជាបុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត

– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមោងឫស្សី ក្នុងការបំពេញការងារថែរក្សាសន្តិសុខ ប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ

– ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេង ទៀតតាមការកំណត់ របស់អាជ្ញាធរមានសមត្ថកិច្ចរាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស់ និង ការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ក្នុងការប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ប្រការ ៤…ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម៖

– សកម្មភាពការងារក្នុងក្របខណ្ឌបម្រើសេវាសាធារណៈ កងកម្លាំងប្រដាប់អាវុធ ដែលការប្រគល់ភារកិច្ច ច្បាស់លាស់ និងសេវាតម្រូវការចាំបាច់ផ្សេងៗទៀតរួមមានសេវាផ្គត់ផ្គង់អគ្គិសនី សេវាផ្គត់ផ្គង់ទឹកស្អាត ជាដើម

– សេវាសុខាភិបាល សេវាសង្គ្រោះបន្ទាន់ និងឱសថស្ថាន

 – ការផ្គត់ផ្គង់គ្រឿងឧបភោគ បរិភោគ របស់របរហូបចុកប្រចាំថ្ងៃរាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស់ និង ការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ក្នុងការប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ប្រការ ៥……ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំប្រទល់ចូលមកកាន់ភូមិសាស្ត្រដែលត្រូវបាន លើកលែងតែការធ្វើដំណើរដើម្បីបម្រើសេវាសាធារណៈចាំបាច់សេវាសង្គ្រោះបន្ទាន់ និងសេរពាក់ខ្ញុំនិងងារធ្វើរកា ករណីចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ប្រការ ៦…ត្រូវបានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកមោងឫស្សី និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមោងឫស្សី ដើម្បីបង្កើត ក្រុមការងារប្រចាំការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ចប់ សម្រាប់ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលលើការងារ ចាំបាច់ រួមមាន ៖

– ការងារផ្នែកសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែងដែលមានហានិភ័យដែលអាចនាំមកនូវការរីករាលដាលនៃជំងឺកូវីដ-១៩

ការអនុវត្តវិធានការរដ្ឋបាលឱ្យបានម៉ឺងម៉ាត់បំផុត

ការអនុវត្តវិធានការសុខាភិបាលក្នុងការសម្របសម្រួល និងបង្កលក្ខណៈឱ្យបុគ្គលិកសុខាភិបាលក្នុងការយកសំណាក ការចាត់ចែងធ្វើចម្កាឡីស័ក និងការព្យាបាលជំងឺកូវីដ-១៩

– ការងារផ្តល់សេវាសុខាភិបាលទូទៅ ក្នុងភូមិសាស្ត្រដែលបានបិទខ្ទប់។

ប្រការ ៧……ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់រដ្ឋបាលខេត្តនឹងចាត់ចែងកងកម្លាំងនៅក្នុងគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញដែលមានការពាក់ព័ន្ធ ដើម្បីសហការ គាំទ្រ ឧបត្ថម្ភដល់រដ្ឋបាលស្រុកមោងឫស្សី រដ្ឋបាលឃុំកកោះ ក្នុងការជម្រុញអនុវត្តវិធានការបិទខ្ទប់នេះឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងការងារបម្រើសេវាសាធារណៈ ដែលជាសេវាតម្រូវការចាំបាច់ដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រដែលត្រូវបាន បិទខ្ទប់ ។

ប្រការ ៨…បុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃប្រការ២ ប្រការ៣ ប្រការ៤ និងប្រការ៥ ខាងលើ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ។

ប្រការ ៩.…បទប្បញ្ញាត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ១០.…នាយករដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងខេត្ត អភិបាលនៃគណៈអភិបាលស្រុកមោងឫស្សី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖