ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ១១នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម៖ ជនសង្ស័យចំនួន១១នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកំពង់សៀមធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។

  ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០២១ វេលាម៉ោង១២និង០០ នាទី​ នៅចំណុចផ្លូវរទេះគោ ស្ថិតក្នុងភូមិអូរឈ្លេីង ឃុំកោះរការ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ដោយបានការឯកភាពពីលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងបានការអនុញ្ញាតពីលោក​ ហាក់​ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ បានចាត់​បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ ។

 សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ១១នាក់ដែលត្រូវកម្លាំងសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនមាន៖

១-ឈ្មោះ​ ផន​ លាប​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ ​ មុខរបរ​មិនពិតប្រាកដ​ នៅភូមិ​អូ​រឈ្លេីង​ ឃុំកោះរកា ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។ 

២-ឈ្មោះ​ ផល​ ផែន​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ សញ្ជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ នៅភូមិ​អូ​រឈ្លេីង​ ឃុំកោះរកា ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។ 

៣-ឈ្មោះ​ ស្មាន​ អូឡាវី​ ភេទប្រុស​ អាយុ​២៤ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ នៅ​ភូមិ​កំពង់​ក្របី​ ឃុំគគរ​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។ 

៤-ឈ្មោះ​ ផន​ តុលា​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ជាងមាស​ នៅភូមិ​គគរ២​ ឃុំគគរ​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។ 

៥-ឈ្មោះ​ នេត​ ចាន់ធី​ ភេទប្រុស​ អាយុ​២៤ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ជាងដែក​ នៅភូមិ​តាមាង​ ឃុំកោះរកា ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។ 

៦-ឈ្មោះ​ ម៉ៅ​ គីម​រ៉ុង​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ នៅភូមិ​ដំបងដែក​ ឃុំកោះរកាស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។ 

៧-ឈ្មោះ​ យាន​ ឈីនចិន​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ជាងមាស​ នៅភូមិ​កោះប្រាក់​ ឃុំកោះទន្ទឹម​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម។ 

៨-ឈ្មោះ​ គុន​ ចាន់ថា​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ នៅភូមិ​កោះប្រាក់​ក្នុង​ ឃុំ​កោះទន្ទឹម​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។ 

៩-ឈ្មោះ​ លី​ ឧស្សាហ៍​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ នៅភូមិ​កោះប្រាក់​ ឃុំកោះទន្ទឹម​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។ 

១០-ឈ្មោះ​ វ៉ា​ សុឡែន​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ជាងមាស​ នៅភូមិ​ពង្រ​ ឃុំ​វិហារ​ធំ​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់​ចាម​។ 

១១-ឈ្មោះ​ គឹម​ ហេន​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ជាងឈេី​ នៅភូមិ​កោះប្រាក់​ ឃុំកោះទន្ទឹម​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។ 

 សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង១១នាក់ខាងលើសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៥កញ្ចប់ ទូរស័ព្ទដៃចំនួន ១១គ្រឿង ជញ្ជីង​អេឡិចត្រូនិកចំនួន​០១គ្រឿង​ ឧបករណ៍សេពគ្រឿងញៀនមួយចំនួន និងម៉ូតូ​ចំនួន​០៨គ្រឿង​។

​ ​ បច្ចុប្បន្នជនសង្ស័យរួមនិេងវត្ថុតាងសមត្ថកិច្វជំនាញយើងបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីចងក្រងសំណុំរឿងតាមនិីតិវិធីច្បាប់៕

ដោយ៖ ស សម


ចែករំលែក៖