ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំងផងនោះបានធ្វើឱ្យបាក់ដេីមឈេីចំនួន៤ដេីម ប៉ុន្តែមិនបណ្ដាលខូចខាតទ្រព្យសម្បត្តិនិង គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះឡើយ។យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងដើមឈើដែលបាក់រលំនោះស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្នអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចុះមកកាប់ដើមឈើដែលដួលនោះចេញពីផ្លូវហើយដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួលឡើងវិញ៕
ដោយ៖ ចន្ទ លីហ្សា