ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទី គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្តកណ្តាលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សេង គឹមឃនស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការចូលរួមពីលោកវរសេនីយ៍ឯក ម៉ាន់ គីមឡេង នាយការិយាល័យបុគ្គលិក ព្រមទាំងក្រុមការងារបានប្រគល់ប្រាក់សមាគមមិត្តនគរបាលជូនគ្រួសារសពមន្ត្រីនគរបាលចំនួន ០៩រូបក្នុងនោះមន្រ្តីបម្រើការងារ០៤រូប និងមន្រី្តចូលនិវត្តន៍០៥រូប និងគ្រួសារមន្រ្តី ០១រូប មានដូចខាងក្រោម ៖
១-សពលោកអ.ឯក កែវ វណ្ណ អត្តលេខ ២១១២៩ បម្រើការងារនៅ អធិការដ្ឋានន.បស្រុកមុខកំពូល ទទួលមរណភាព ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២១ ដោយជំងឺថ្លើម ទឹកប្រាក់ ៦.០០០. ០០០៛ (ប្រាំមួយលានរៀលគត់)។
២-សពលោកអ.ឯក ឡាយ ប៊ុនធឿន អត្តលេខ ៧៦០៤៤ មន្រ្តីបម្រើការងារនៅការិ.បុគ្គលិក ទទួលមរណភាពថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដោយជំងឺគាំងបេះដូង ទឹកប្រាក់ ៦.០០០. ០០០៛ (ប្រាំមួយលានរៀលគត់)។
៣-សពលោកអ.ទោ សុខ វុទ្ធី អត្តលេខ ៤១៥៧២ មន្រ្តីបម្រើការងារនៅអធិការដ្ឋានន.បស្រុកកណ្តាលស្ទឹង ទទួលមរណភាពថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ដោយជំងឺលើសឈាម ទឹកប្រាក់ ៦.០០០.០០០៛ (ប្រាំមួយលានរៀលគត់)។
៤-សពលោកអ.ទោ ដាញ់ ស៉ីថុល អត្តលេខ ៤១០៥៤ មន្ត្រី បម្រើការងារនៅ អធិការដ្ឋានន.បស្រុកកណ្តាលស្ទឹង ទទួលមរណភាពនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដោយ គ្រោះថ្នាក់ចរាចរណ៍ ទឹកប្រាក់៦.០០០.០០០៛ (ប្រាំមួយលានរៀលគត់)។
៥-សពលោកឧ.ត្រី តំ វៃ អត្តលេខ ០៤២១ អតីតស្នងការរង មន្រ្តីចូលនិវត្តន៍ ទទួលមរណភាពនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ ទឹកប្រាក់ ៦.០០០.០០០៛(ប្រាំមួយលានរៀលគត់)។
៦-សពលោកវ.ទោ វ៉ាត សុផល អត្តលេខ ០២៤៦៥ អតីតនាយការិ.ន.បចរាចរណ៍ផ្លូវគោក មន្រ្តីចូលនិវត្តន៍ ទទួលមរណភាពនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ ទឹកប្រាក់ ៦.០០០.០០០៛ (ប្រាំមួយលានរៀលគត់)។
៧-សពលោកអ.ត្រី គង់ ស៉ីម៉ុល អត្តលេខ ១៧៦៨៣មន្រ្តីចូលនិវត្តន៍នៃអធិការដ្ឋានន.បស្រុកខ្សាច់កណ្ដាល ទទួល មរណភាពនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ដោយរោគាពាធ ទឹកប្រាក់ ៦.០០០.០០០៛(ប្រាំមួយលានរៀលគត់)។
៨-សពលោកព្រឹ.ឯក ញ៉ែម ស៉ីថន អត្តលេខ ៤១០១៦ មន្រ្តីចូលនិវត្តន៍នៃអធិការដ្ឋានន.បស្រុកកណ្តាលស្ទឹង ទទួលមរណភាពនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយជំងឺគាំងបេះដូង ទឹកប្រាក់ ៦.០០០.០០០៛ (ប្រាំមួយលានរៀលគត់)។
៩-សពលោកព្រឹ.ទោ ទន់ គង់ មន្រ្តីចូលនិវត្តន៍ នៃអធិការដ្ឋានន.បស្រុកអង្គស្នួល៕
ដោយ ៖ សិលា