ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី ០១ខែកក្កដា ឆ្នាំ២០២១នេះគឺជាថ្ងៃខួប១០០ឆ្នាំ ដ៏មហោឡារិកនៃថ្ងៃបង្កើតគណបក្សកុម្មុយនីស្តចិន CPC

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ០១ខែកក្កដា ឆ្នាំ២០២១នេះគឺជាថ្ងៃខួប១០០ឆ្នាំ ដ៏មហោឡារិកនៃថ្ងៃបង្កើតគណបក្សកុម្មុយនីស្តចិន CPC។ មហាមិត្តចិនពេលនេះពិភពលោកបានមើលឃើញជាប្រទេសមហាអំណាចដែលមានសេដ្ឋកិច្ចរីកលូតលាស់រឹងមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកប្រធានាធិបតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្រ្តី លី គឺឈាង ដែលកំពុងធ្វើអោយប្រទេសជាតិរីកចម្រើនល្បីល្បាញ។ ក្រោមចក្ខុវិស័យដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង គឺប្រជាជនចិនរស់នៅមានសេចក្តីសុខនិងរីកចម្រើនទៅមុខទាំងអស់គ្នា។ នេះជាការលើកឡើងពីលោក ដួងតារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១ ខែកក្កដាឆ្នាំ២០២១

លោកបានថ្លែងបន្តថា ,ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋកម្ពុជាមួយរូបហើយក៍ជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្រ្តីនិងជាមន្រ្តីកម្ពុជាមួយរូបផងដែរ  សូមគោរពដឹងគុណនូវចំណងមិត្តភាពជាបងប្អូនរវាងកម្ពុជាចិនតាំងពីជំនាន់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងតមកដល់ជំនាន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានបន្តនូវចំណងប្រពៃណីមិត្តភាពជាប្រវត្តិសាស្រ្តកាន់តែជិតស្និទ្ធនិងរឹងមាំដូចដែកថែប។ ពលរដ្ឋកម្ពុជាមានសេចក្តីរីករាយនិងដឹងគុណមហាមិត្តចិនដែលបានចូលរួមជួយកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើនមកដល់សព្វថ្ងៃ។ 

ជាពិសេសទៀតនោះ កម្ពុជាអរគុណដល់អ្នកវិនិយោគគិនចិនក្រោមការចង្អុលបង្ហាញរបស់លោកប្រធានាធិបតី និងលោកនាយករដ្ឋមន្រ្តីចិនអោយមកបណ្តាក់ទុកវិនិយោគនៅកម្ពុជាដែលបានផ្តល់នូវការងារជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្មែរអោយមានជីវភាពរស់នៅកាន់តែធូធារល្អប្រសើរឡើង។

ខ្ញុំសូមស្វាគមន៍និងបន្តការគាំទ្រពេញទំហឹងដល់អ្នកវិនិយោគគិនចិនដែលកំពុងវិនិយោគ និងមានបំណងវិនិយោគនៅកម្ពុជានាពេលអនាគតឆាប់ៗនេះ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី   កម្ពុជាមានសន្តិភាពប្រកបដោយសក្តានុពល សូមស្វាគមន៍អ្នកវិនិយោគគិនចិន និងប្រជាជនចិនមកទស្សនាប្រកបដោយស្នាមញញឹម ភាពកក់ក្តៅ។ 

ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានរិតបន្តឹងនូវចំណងមិត្តភាពកម្ពុជាចិនកាន់តែល្អរឹងមាំជាអមតៈនិងនាំមកនូវសុខសន្តិភាព​និងរីកចម្រើនរុងរឿងដល់ព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖