ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ! ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនិង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង  បានរៀបចំពិធីប្រកាសតែងតាំង អភិបាល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង និងសម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាខេត្តកំពង់ឆ្នាំង ។ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិករាជ រដ្ឋាភិបាល និង គណអភិបាលខេត្ត លោកស្រីជាអភិបាលក្រុង ស្រុក និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។ 

យោងតាមព្រះរាជក្រឹត្យត្រូវបានត្រាស់បង្គាប់តែងតាំង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ជាអភិបាលខេត្តកំពង់ឆ្នាំង ជំនួសលោក ឈួរ ច័ន្ទឌឿន ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។ និងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ត្រូវបានផ្ទេភារកិច្ច លោក នៃ ចារី ពីអភិបាលរងនៃគណអភិបាលខេត្តកណ្តាល មកជាអភិបាលរងនៃគណអភិបាលរងខេត្តកំពង់ឆ្នាំងផងដែរ 

សូមបញ្ជាក់ផងដែរថា, នៅខេត្តកំពង់ឆ្នាំងមួយរយៈចុងក្រោយនេះ គឺមានករណីឆ្លងកូវីដ-១៩ ចូលក្នុងសហគមន៍ មានចំនួនច្រើនផងដែរ ហើយផ្សាររដ្ឋ មួយចំនួនតាមបណ្ដាខេត្តក៏ត្រូវបានបិទជាបណ្ដោះអាសន្នក្នុងម្តងចំនួនពីរសប្តាហ៍ ។ កាលពីម្សិលមិញ រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្ដីជូនដំណឹងស្ដីពីមរណភាពបុរសជនជាតិខ្មែរចំនួន ០២នាក់ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១៕

ដោយ ៖ សិលា


ចែករំលែក៖