ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីសម្រេច ស្តីពីការតែងតាំងសមាសភាពនៃលេខាធិការដ្ឋាន និងក្រុមការងារចំណុះអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ចេញសេចក្តីសម្រេច ស្តីការ តែងតាំងសមាសភាពនៃលេខាធិការដ្ឋាន និងក្រុមការងារចំណុះ អនុគណៈកម្មការគ្រប់គ្រង និងចាត់ចងសាកសពអ្នកជំងឺកូវីដ-១៩។ 

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេច

ប្រការ១ …តែងតាំងសមាសភាពនៃលេខាធិការដ្ឋាន និងក្រុមការងារចំណុះអនុគណៈកម្មការគ្រប់គ្រង និង ចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖

I- លេខាធិការដ្ឋាន មានចំនួន៧រូប ប្រធាន១រូប និងអនុប្រធាន១រូប សមាជិក៥រូម។

II- ក្រុមការងារទទួលបន្ទុកសាកសពជនបរទេស មានចំនួន ៧រូប ប្រធាន១ រូប អនុប្រធាន១ រូប និងសមាជិក៥ រូប។

III- ក្រុមការងារទទួលបន្ទុកសាកសពជនជាតិខ្មែរ មានចំនួន៦រូប ប្រធាន១ រូប អនុប្រធាន១ រូប និងសមាជិក ៤រូប ។

IV-ក្រុមការងារទទួលបន្ទុកសមបសម្រួល មានចំនួន ៦រូប ប្រធាន១ រូប អនុប្រធាន១ រូប និងសមាជិក៤ រូប ។

ប្រការ២ …បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣ …គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអនុគណៈកម្មការនានាចំណុះឱ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ព្រមទាំងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ តាម ភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖