ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍សំពៅពូនឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងការជួញដូរសារធាតុញៀន

ចែករំលែក៖

    ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំពៅពូនធ្វើការឃាត់ខ្លួនជាប់ពាក់ព័ន្ធទៅនឹងការជួញដូរសារធាតុញៀនដោយខុសច្បាប់។

 ហេតុការណ៍ខាងលើនេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤៥នាទីនៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

    ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ទី១-ឈ្មោះ ម៉ុន រុន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ទី២-ឈ្មោះ នួន ធីត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

  ពេលឃាត់ខ្លួននោះសមត្ថកិច្ចចាប់យកវត្ថុតាងមាន ៖

១-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ម៉ាទឹកកកចំនួន១កញ្ចប់

២-ម៉ូតូ Honda Dream C125 ពាក់ស្លាកលេខ កណ្តាល 1N-9375 ពណ៌ខ្មៅ ចំនួន០១គ្រឿង។

៣-ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកខេមហ្វូន ពណ៌បៃតងខ្ចី និងម៉ាកOPPO ពណ៌ខៀវចាស់)។

    សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន បានទទួលព័ត៌មានពីសន្តិសុខកាសុីណូជីងសាខុងគូ ថាមានមុខសញ្ញាចំនួន២នាក់សង្ស័យកំពុងតែធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅខាងក្រៅការដ្ឋានសំណង់របស់កាស៊ីណូ។ ភ្លាមៗនោះកម្លាំងប៉ុស្ដិ៍បានចុះទៅដល់ ហើយចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងឆែកឆេររកឃើញមានលាក់ទុកនូវថ្នាំញៀនម៉ាទឹកកក ចំនួន០១កញ្ចប់នៅក្នុងកញ្ចប់បារី ម៉ាក Cocopalm ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនម៉ាទឹកកក ចំនួន០១កញ្ចប់នេះពិតជារបស់ខ្លួនប្រាកដមែន សម្រាប់យកមកលក់ឱ្យកម្មករសំណង់នៅជិតកាសុីណូជីងសាខុងគូ។  ថ្នាំញៀននេះ ខ្លួនបានឡើងទៅទិញពីអ្នកលក់ម្នាក់នៅម្តុំសង្កាត់បឹងត្របែក រាជធានីភ្នំពេញ ក្នុងតម្លៃ១០មុឺនរៀល ដើម្បីយកមកទុកលក់ចែកចាយបន្ត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចបាននាំយកមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖