ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១២៣នាក់ ជាសះស្បើយ ៤៧នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ !

ចែករំលែក៖

ខេត្តសៀមរាប៖ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១២៣នាក់ ជាសះស្បើយ ៤៧នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២៦៩នាក់ បានព្យាបាលជាសះស្បើយចំនួន៤៨៣នាក់ ស្លាប់១៣នាក់ និង៧៧៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១២៣នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៧នាក់ និងស្លាប់ ចំនួន២នាក់ នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖

ករណីទី១ ដល់ទី៦៧ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី៦៨ ដល់ទី៧៧ ជា ករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី៧៨ ដល់ទី៨២ ជាករណីឆ្លងមានប្រភពចម្លង ចេញពីសង្កាត់ស្រង៉ែ។ ក្នុងនោះ ករណីទី៨៣ ដល់ទី៨៤ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋាន ហេង ហេង២ ករណីទី៨៥ ដល់ទី៩០ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ករណីទី៩១ ដល់ទី៩២ ជាករណីបន្តពីអ្នកដំណើរមកពីខេត្តឧត្តរមានជ័យ និងករណីទី៩៣ ជាករណី ឆ្លងពីអ្នកជំងឺឈ្មោះ សុខ ឃន។ ជាមួយគ្នានេះ ករណីទី៩៤ និងករណីទី៩៥ ដល់ទី១០៣ គឺជាករណី ពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី១០៤ ដល់ទី១២៣ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើ ចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ ៕


ដោយ ៖ សិលា


ចែករំលែក៖