ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលជំនួបរវាង លោក ប្រាក់ សុខុន ជាមួយ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា !

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទីរសៀល លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសន្ទនាតាមប្រព័ន្ឋ វីដេអូ ជាមួយលោក សាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិ មនុស្សនៅកម្ពុជា។ កិច្ចពិភាក្សាបានផ្តោតលើ(១) កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ (២)ជំងឺ កូវីដ១៩ និងផលវិបាករបស់វា ព្រមទាំង (៣) សិទ្ធប្រជាធិបតេយ្យ និងពលរដ្ឋ។

ដោយចាត់ទុកខ្លួនលោកជាមិត្តល្អរបស់កម្ពុជា លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានគូស បញ្ជាក់ពីការគោរពដ៏ជ្រាលជ្រៅចំពោះព្រះរាជាណាចក្រកម្ពុជា។ លោកបានសម្តែងនូវអំណរសាទរ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរបស់កម្ពុជានៅក្នុងយន្តការសិទ្ធិមនុស្ស ដូចជាការផ្តល់ សច្ចាប័នអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សជាច្រើន ការចូលរួមក្នុងស្ថាប័នសន្ធិសញ្ញា យន្តការត្រួត ពិនិត្យតាមកាលកំណត់និងអ្នករាយការណ៍ពិសេស និងការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសិទ្ធិ សេដ្ឋកិច្ចនិងសង្គម។

លោក ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន ដែល បានទទួលការតែងតាំងជាអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និង បានស្វាគមន៍ចំពោះវិធីសាស្ត្រប្រកបដោយការគោរពរបស់លោកសាស្ត្រាចារ្យ ព្រមទាំងបានបញ្ជាក់ សារជាថ្មីពីកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នករាយការណ៍ពិសេស។

ជាប្រធានអាស៊ាន ( ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈផងដែរលើការរៀបចំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ និង គំនិតផ្តួចផ្តើមដែលមានសក្តានុពលពាក់ព័ន្ធមួយចំនួន។

ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ លោក ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនដោយ សង្ខេប ពីវិធានការហ្មត់ចត់និងយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការឆ្លើយតបនឹងវិបត្តិសុខភាព និងកាត់ បន្ថយផលប៉ះពាល់សេដ្ឋកិច្ច -សង្គមលើជនងាយរងគ្រោះ ក្នុងនោះមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ការផ្តល់ ម្ហូបអាហារក្នុងអំឡុងការបិទខ្ទប់ និងការចាក់វ៉ាក់សាំង។ អាទិភាពរបស់រដ្ឋាភិបាលគឺធានាសិទ្ធិរស់រាន មានជីវិតនិងសុខភាព រួមជាមួយស្ថិរភាពសង្គម និងសុខភាពសាធារណៈ។ ជាការឆ្លើយតប លោក សាស្ត្រាចារ្យ វិទិត មុនតាប៊ន បានស្វាគមន៍ចំពោះការឧបត្ថម្ភសាច់ប្រាក់ និងការចាក់វ៉ាក់សាំងការពារ ដោយឥតគិតថ្លៃនៅក្នុងប្រទេសកម្ពុជា។

ស្ដីពីប្រជាធិបតេយ្យនិងពលរដ្ឋ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការវាយតម្ល ណាមួយមកលើប្រទេសកម្ពុជា គួរតែចងចាំថាតើការវាយតម្លៃនោះចេញពីប្រភពណា ហើយវាស្ថិតនៅ ត្រង់ណានៅពេលនេះ ។ យន្តការនានា ត្រូវបានរៀបចំបង្កើតឡើង ដើម្បីបង្កើតភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលឲ្យកាន់តែជិតស្និទ្ធ។ លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លី នោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ។ រាល់វិធានការច្បាប់ និងគ្រប់គ្រងរដ្ឋបាល ត្រូវបានពង្រឹង និងអនុវត្តនៅក្នុងព្រំដែនច្បាប់ ការចោទប្រកាន់ត្រូវបានធ្វើឡើងនៅចំពោះមុខតុលាការ ពាក់ព័ន្ធនឹង បទល្មើសព្រហ្មទណ្ឌនិងការរំលោភច្បាប់រដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញក្នុងការស្ដាប់ និងបដិសេធរាល់ការចោទប្រកាន់ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវ។

នេះជាកិច្ចប្រជុំលើកទី៦ តាមប្រព័ន្ធវីដេអូ ដែលលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានជួប ជាមួយបណ្តាឥស្សរជននៃរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងអាណត្តិ របស់លោក អ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានជួបសន្ទនា ជាមួយឥស្សរជន និងតំណាងមកពីក្រសួងមហាផ្ទៃ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងយុត្តិធម៌។ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានជួយសម្រួលឲ្យមានការសន្ទនាដោយបើក ចំហនិងប្រកបដោយការស្ថាបនា ដែលបង្ហាញពីការផ្ដល់កិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជា នៅក្នុង អាណត្តិថ្មីរបស់លោក៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖