ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់ផេកសារព័ត៌មានមួយដែលបានយករូបភាពចាស់មកចុះផ្សាយ ។
បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋផ្តល់មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ថាមានទីតាំងហាងការហ្វេមួយកន្លែងបេីកលេងល្បែងសុីសងខុសច្បាប់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រោយទទួលបានព័ត៌មានភ្លាម ដែលបានចុះផ្សាយថាមានបទល្មើសល្បែងស៊ីសងខុសច្បាប់ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ស្រះចក បានចុះទៅដល់ទីតាំងលេងល្បែងស៊ីសងចុះផ្សាយខាងលើស្ថិតនៅផ្ទះលេខ105 ផ្លូវលេខ86 ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាលទ្ធផលពុំមានឃើញការលេងល្បែងស៊ីសងខុសច្បាប់ដូចការចុះផ្សាយទេ ការពិតគ្រាន់តែជាទីតាំងបេីលក់ការហ្វេធម្មតាតែប៉ុណ្ណោះ ជាមួយនោះដែរសមត្ថកិច្ចបានធ្វេីការណែនាំ និងធ្វេីកិច្ចសន្យាជាមួយម្ចាស់ទីតាំងមិនអនុញ្ញាតឲ្យមានលួចលាក់បេីកល្បែងខុសច្បាប់ឡេីយ រហូតមកដល់ពេលនេះ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបានចុះពិនិត្យទីតាំងនេះជាថ្មី មិនមានការបេីកលេងល្បែងដូចការចុះផ្សាយនោះទេ ៕
ដោយ ៖ សិលា