ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រក្រោយពីតារាសម្តែង លោក ព្រីន ប្រកាសថាខ្លួនវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ យប់រំលងអធ្រាត្រចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះតារាសម្តែងប្រចាំផលិតកម្មសាស្ត្រាហ្វីមដ៏ល្បីឈ្មោះ គឺលោកព្រីន បានប្រកាសថាខ្លួនមានវិជ្ជមានជំងឺកូវីដ-១៩។ ការប្រកាសនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចទេក្រោយពីការប្រកាសនេះអមទៅដោយរូបថតជាច្រើនសន្លឹករបស់តារារូបនេះមុនពេលឡើងរថយន្តពេទ្យមកកកាន់មជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកម្រិតស្រាល និងរូបភាពនៅលើគ្រែសម្រាកព្យាបាល។ 

  ទោះជាយ៉ាងណាលោកមានសុខភាពរឹងមាំ និងពោលពាក្យល្អៗទៅកាន់អ្នកគាំទ្រ។ លោកថា  “ថែសុខភាពណាទាំងអស់គ្នា ជាប់សៀវភៅមកជាមួយ២ក្បាល ទុកអានលេងៗ។ បញ្ជាក់បានបញ្ចប់ការចាកវ៉ាក់សាំងលើកទី២រួចហើយ”។  សារខ្លីអមដោយរូបថតមួយចំនួននេះបានបង្កើតឲ្យអ្នកគាំទ្រតារាប្រុសរូបនេះជាច្រើនថ្លែងការអាណិត និងលើកទឹកចិត្តទៅកាន់កម្លោះសង្ហានេះជាហូរហែ។ សូម្បីតែសិល្បកររួមអាជីពជាច្រើនក៏ភ្ញាក់ផ្អើលនិងបានបញ្ចេញសារលើកទឹកចិត្តទៅកាន់តារាប្រុសរូបនេះផងដែរ។

ដើម្បីលើកទឹកចិត្តខ្លួនឯង និងកុំឲ្យអ្នកគាំទ្រមិត្តភក្កិសាច់ញាតិបារម្ភ តារាប្រុសរូបនេះបានបញ្ចេញសារបន្ថែមនៅព្រឹកថ្ងៃទី០៣ ខែកក្កដានេះថា”គ្រប់ពេល គ្រប់ស្ថានការណ៍ គ្រប់កាលៈទេសៈ «ហ៊ាមិនអីទេ»/«I’m ok na» ជាពាក្យដែលហ៊ាតែងតែ និយាយមកកាន់ហ្វេនជានិច្ច ហេតុផលគឺមិនចង់អោយហ្វេន បារម្មរណ៍។មនុស្សល្អ មនុស្សពូកែ មនុស្សគួរអោយស្រលាញ់ និងជាមនុស្សរឹងមាំបំផុត សម្រាប់ហ្វេន ហ៊ាមិនត្រឹមតែជា អាយដលក្នុងដួងចិត្តហ្វេនប៉ុណ្ណោះទេ តែហ៊ាប្រៀបដូចជា ក្រុមគ្រួសារ សាច់ញាតិ្ត បងប្អូន សម្រាប់ហ្វេនគ្រប់គ្នា។បន្តិចទៀតគ្រប់យ៉ាង នឹងប្រសើរឡើងដូចធម្មតាវិញ។ មនុស្សល្អ ព្រះតាមថែររក្សាPrince”។ គេនៅមិនទាន់ដឹងនៅឡើយទេថាតើក្រៅពីលោក សមាជិកក្រុមគ្រួសារ មិត្តភក្កិសិល្បកររួមការងារណាផ្សេងទៀត ឆ្លងជំងឺមួយនេះដែរឬក៏អត់ ហើយថាតើមូលហេតុដែលលោកឆ្លងនេះមានប្រភពមកពីណាច្បាស់លាស់នៅឡើយ ប៉ុន្តែមួយរយៈចុងនេះលោក នៅតែបន្តការងារសិល្បៈមួយចំនួនផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖