ព័ត៌មានទាន់ហេតុការណ៍៖

សម្រេច បញ្ចប់ការបិទខ្ទប់ទីតាំង និងផ្ទះចំនួន ៤កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យបានបញ្ចប់ការបិទខ្ទប់ទីតាំង និងផ្ទះចំនួន ៤កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សម្រេច ៖

ប្រការ ១.…ត្រូវបានបញ្ចប់ការបិទខ្ទប់ទីតាំង និងផ្ទះចំនួន ៤កន្លែង ចាប់ពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១ តទៅស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដូចខាងក្រោម៖

 ១. កំណាត់ផ្លូវលេខ ៤ ពីចំណុចកែងផ្លូវលេខ ១៧ រហូតដល់កែងផ្លូវលេខ ៥៦ ស្ថិតនៅភូមិសំរោង(ផ្លូវក្រោយផ្សារសំរោង) 

២. ផ្ទះរបស់ឈ្មោះ ឆាយ សែ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្ថិតនៅភូមិឈូក

៣. ទីតាំងឱសថស្ថានឈ្មោះ ហេង មានជ័យ ស្ថិតនៅភូមិសំរោង

៤. ហាងលក់គុយទាវរបស់ឈ្មោះ ប្រាក់ ស្រី ភេទស្រី អាយុ ៥៥ឆ្នាំ ស្ថិតនៅភូមិគៀត

ប្រការ ២….បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៣.…នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោកអភិបាល នៃគណៈអភិបាល ក្រុងសំរោង ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ម្ចាស់ទីតាំងខាងលើ ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖