ព័ត៌មានទាន់ហេតុការណ៍៖

Toni Kroos ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់

ចែករំលែក៖

ខ្សែបម្រើ Toni Kroos បានប្រកាសថា គាត់នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាឡឺម៉ង់បន្ទាប់ពីបានបង្ហាញខ្លួនអស់រយៈពេល១១ឆ្នាំ។

សារព័ត៌មាន MARCA បានផ្សាយថា ខ្សែបម្រើរបស់ក្លិប Real Madrid រូបនេះគឺជាផ្នែកមួយនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ដែលដឹកនាំដោយលោក Joachim Low បានធ្លាក់ចេញពីព្រឹត្តិការណ៍យូរ៉ូឆ្នាំ ២០២០ ក្រោមថ្វីជើងរបស់ក្រុមអង់គ្លេស ហើយអតីតកីឡាកររបស់ក្លិប Bayern Munich រូបនេះមានអារម្មណ៍ថា វាជាពេលវេលាដ៏ត្រឹមត្រូវក្នុងការបោះជំហានទៅមុខទៅរកការចូលនិវត្តន៍

នៅក្នុងបណ្តាញសង្គម Twitter កីឡាករ Toni Kroos បាននិយាយថា “ខ្ញុំបានលេងឱ្យអាឡឺម៉ង់១០៦ដង។ កីឡាកររបស់ក្លិប Real Madrid រូបនេះបានបន្ថែមទៀតថាវានឹងមិនមានពេលណាផ្សេងទៀតឡើយ

ជាមួយនឹងពាក្យទាំងនោះលោក Toni Kroos បានបង្ហាញពីអាជីពជាកីឡាករជម្រើសជាតិដ៏អស្ចារ្យដែលក្នុងនោះគាត់បានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៤ ។

Toni Kroos បានបង្ហាញខ្លួនជាលើកដំបូងនៅអាឡឺម៉ង់ឆ្នាំ២០១០ ជាមួយអាហ្សង់ទីនជាក្រុមដែលពួកគេបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ២០១៤ និងជាផ្នែកសំខាន់មួយនៃក្រុមចាប់តាំងពីពេលនោះមកដោយ៖ ភារៈ


ចែករំលែក៖