ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តត្បូងឃ្មុំ ប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៥៥នាក់ និងជាសះស្បើយចំនួន០៤នាក់ ក្នុងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយស សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់ នៅក្នុងស្រុកពញាក្រែក ស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ ស្រុកអូររាំងឪ ស្រុកតំបែរ និងក្រុងសួង ខេត្តត្បូងឃ្មុំ ជ្រាបថា ករណីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ  នេះ យោងលទ្ធផល តើស្ករហ័សកូវីដ-១៩(Rapid Test) បានរកឃើញវិជ្ជមានជំងឺកូដ-១៩ថ្មី ចំនួន ៥៥នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖

រដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយ ផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះ ពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូដ-១៩ ទាំង ៥៥នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគ សញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិត កន្លែងដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទ លេខ ០១២ ៩៨៣ ៦៣៩ /០៩៧ ៦៤៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២ និង០៩៧ ៩៧៩ ៩៨៩៨។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួម អនុវត្តឱ្យបានម៉ឺងមាត់នូវវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំនានារបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្តវិធានការ “៣ការពារ ៣កុំ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈនេះ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

ដោយ ៖ សិលា


ចែករំលែក៖