ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, សូម📣 បងប្អូនប្រជាពលរដ្ឋ #រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន, សូមកុំធ្វេសប្រហែស និង🙏 សូមពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, បានក្រើនរំឮកថា,
🔴🔴🔴 ខណ្ឌ ពោធិ៍សែនជ័យ (កាកាប១, កាកាប២, ចោមចៅ១, ចោមចៅ២, ចោមចៅ៣)
🔴🔴🔴 ខណ្ឌ ដង្កោ (ដង្កោ, ពងទឹក, ព្រៃស, សាក់សំពៅ)
🔴🔴🔴 ខណ្ឌ មានជ័យ (ស្ទឹងមានជ័យ២, ស្ទឹងមានជ័យ១, បឹងទំពុន២, ស្ទឹងមានជ័យ៣, បឹងទំពុន១)
🔴🔴 ខណ្ឌ ឫស្សីកែវ (ទួលសង្កែ១, គីឡូម៉ែត្រលេខ៦, ឫស្សីកែវ, ច្រាំងចំរេះ ១)
🔴🔴 ខណ្ឌ សែនសុខ (ទឹកថ្លា, អូរបែកក្អម, គោកឃ្លាង, ភ្នំពេញថ្មី)
🔴🔴 ខណ្ឌ ទួលគោក (បឹងកក់ ២, បឹងកក់ ១, ទឹកល្អក់ ១, បឹងសាឡាង, ទឹកល្អក់ ២)
🔴🔴 ខណ្ឌ ច្បារអំពៅ (និរោធ, ព្រែកប្រា, វាលស្បូវ, ព្រែកឯង)
🔴🔴 ខណ្ឌ ជ្រោយចង្វារ (ជ្រោយចង្វារ, ព្រែកតាសេក, បាក់ខែង, ព្រែកលៀប)
🔴🔴 ខណ្ឌ បឹងកេងកង (ទួលស្វាយព្រៃ ១, បឹងកេងកង ១, , បឹងកេងកង ៣, ទំនប់ទឹក)
🔴 ខណ្ឌ កំបូល (កន្ទោក, កំបូល, ប្រទះឡាង, ភ្លើងឆេះរទេះ)
🔴 ខណ្ឌ ចំការមន (ទន្លេបាសាក់, បឹងត្របែក, ខណ្ឌ ព្រែកព្នៅ, គោករកា)
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕
ដោយ ៖ សិលា