ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ច្រើន រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់៥នាក់, រកឃើញថ្មី ចំនួន១៤៧នាក់និងជាសះស្បើយ៤៨នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣ខែកក្កដាឆ្នាំ២០២១

ចែករំលែក៖

     ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី៣ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ចំនួន១៤៧នាក់,ជាសះស្បើយ៤៨នាក់និងស្លាប់៥នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៣ខែកក្កដាឆ្នាំ២០២១ ។

   រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ខ្លួន ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។

   សូមជម្រាបថា គិតត្រឹមថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន២៧៦៧នាក់ ស្រី១៥៧៨០នាក់, ជាសះស្បើយចំនួន១៥៨២នាក់ ស្រី៩២៦   កំពុងសម្រាកព្យាបាលចំនួន១១៥៤នាក់ស្រី៦២៨នាក់ និងស្លាប់ចំនួន៣០នាក់ស្រី១៦នាក់។

  រដ្ឋបាលខេត្តបានអំពាវនាវនិងណែនាំឱ្យបងប្អូនតាមដានសុខភាព អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​  ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖