ព័ត៌មានទាន់ហេតុការណ៍៖

Man Utd ត្រៀមឲ្យ Real Madrid ខ្ចីជើង Donny van de Beek លើកិច្ចព្រមព្រៀង២លានផោន

ចែករំលែក៖

ក្លិប Real Madrid ចង់ចុះកុងត្រាជាមួយខ្សែបម្រើ Donny van de Beek ពីក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ប៉ុន្តែក្រុមយក្សនៅ La Liga មួយនេះចង់ធ្វើឱ្យការផ្លាស់ប្ដូរនេះជាអចិន្ត្រៃយ៍រហូតដល់ឆ្នាំ២០២២ ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានអង់គ្លេស dailystar បានឲ្យដឹងថា Donny van de Beek ត្រូវបានក្លិប Real Madrid ចង់បានម្តងរួចមកហើយ ប៉ុន្តែត្រូវបាន Manchester United ឆក់យក។ កីឡាករសញ្ជាតិហូឡង់វ័យ២៤ឆ្នាំរូបនេះខកខានមិនបានចាប់អារម្មណ៍ក្នុងរដូវកាលដំបូងរបស់ខ្លួននៅ Old Trafford បន្ទាប់ពីការផ្ទេរពីក្លិប Ajax កាលពីរដូវក្តៅមុនក្នុងតម្លៃ៤០លានផោន។

ឥឡូវនេះ Real Madrid បានត្រៀមចរចាជាមួយ Man United ក្នុងការចុះហត្ថលេខាយក Van de Beek ដោយបានបង្កើតវិធីសាស្រ្តមួយក្នុងការទទួលយកក្នុងលក្ខខណ្ឌខ្ចីជើង ដែលអាចក្លាយជាការផ្ទេរជាអចិន្ត្រៃយ៍នៅខែកក្កដា ឆ្នាំ២០២២

ក្លិបយក្សអេស្ប៉ាញ Real Madrid កំពុងតែតស៊ូផ្នែកហិរញ្ញវត្ថុចំពេលវិបត្តិកូវីដ-១៩ ហើយវាហាក់ដូចជាការខ្ចីជើងដំបូងនឹងធ្វើឱ្យពួកគេខាតបង់ជាទឹកប្រាក់២លានផោន។ ទោះយ៉ាងណាផ្នែកមួយនៃកិច្ចព្រមព្រៀងនោះនឹងត្រូវបានធានាថា នឹងប្រមូលប្រាក់ស្ទើរតែទាំងអស់នៃកិច្ចសន្យារបស់គេនៅលើ van de Beek ១២ខែទៀត។

ខ្សែបម្រើ Van de Beek បានបង្ហាញខ្លួនឲ្យក្រុមបិសាចក្រហម Manchester United ចំនួន១៩ប្រកួ ប៉ុន្តែមានតែ៤ប្រកួតប៉ុណ្ណោះសំរាប់រដូវកាលចុងក្រោយក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer ដោយ៖ ភារៈ


ចែករំលែក៖