ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាឲ្យដឹងថា, 📣 បងប្អូនប្រជាពលរដ្ឋ រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន, សូមកុំធ្វេសប្រហែស និង🙏 សូមពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា ៖ 🔴🔴🔴 ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ១, ចោមចៅ២, ចោមចៅ៣, កាកាប១)
🔴🔴🔴 ខណ្ឌ ឫស្សីកែវ (ទួលសង្កែ១, ឫស្សីកែវ, គីឡូម៉ែត្រលេខ៦, ស្វាយប៉ាក)
🔴🔴🔴 ខណ្ឌ មានជ័យ (ចាក់អង្រែលើ, ស្ទឹងមានជ័យ១, បឹងទំពុន១, ស្ទឹងមានជ័យ២, បឹងទំពុន២)
🔴🔴🔴 ខណ្ឌ បឹងកេងកង (ទួលស្វាយព្រៃ ១, បឹងកេងកង ១, បឹងកេងកង ២, ទំនប់ទឹក)
🔴🔴🔴 ខណ្ឌ ដង្កោ (ដង្កោ, ព្រៃស, ក្រាំងពង្រ, ពងទឹក)
🔴🔴🔴 ខណ្ឌ ដូនពេញ (ជ័យជំនះ, ស្រះចក, ផ្សារថ្មី ១, ផ្សារថ្មី ៣)
🔴🔴 ខណ្ឌ សែនសុខ (អូរបែកក្អម, ភ្នំពេញថ្មី, គោកឃ្លាង, ទឹកថ្លា)
🔴🔴 ខណ្ឌ ទួលគោក (ផ្សារដើមគរ, បឹងសាឡាង, ទឹកល្អក់ ១, បឹងកក់ ២, ផ្សារដេប៉ូ ១)
🔴🔴 ខណ្ឌ កំបូល (កន្ទោក, ភ្លើងឆេះរទេះ, កំបូល, ប្រទះឡាង)
🔴🔴 ខណ្ឌ ច្បារអំពៅ (និរោធ, ព្រែកប្រា, ព្រែកឯង, វាលស្បូវ)
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕
ដោយ ៖ សិលា