ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ សម្រេច​ឃុំ​ខ្លួន​បុគ្គលិក​ជាន់ខ្ពស់​ផ្នែក​លក់រថយន្តម្នាក់ ក្រោយ​ក្លែងបន្លំ​រៀបចំ​ឯកសារ​ទិញ​លក់​ស៉ី​ដាច់លុយជិត២ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២១ បាន​ចេញ​ដីកាលេខ ៤៦៦៨ ក​.១.​ដ​.​ឃ​.​ដ ចុះ​ថ្ងៃ​ទី​០៣ កក្កដា ឆ្នាំ​២០២១ បង្គាប់​ឲ្យ​ឃុំខ្លួន​ឈ្មោះ ជា សុក្រ​ឆាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ដាក់​ពន្ធនាគារ​ព្រៃ​ស (​ម​១) បន្ទាប់​ពី​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​ពី​បទ “រំ​លោ​ភលើ​ទំនុកចិត្ត​ពិសេស ដោយ​អភិបាល តាម​បញ្ញត្តិ​មាត្រា​៣៩១ និង​មាត្រា​៣៩៣ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា”។

បេីយោង​តាមរបាយការណ៍របស់សមត្ថកិច្ច​ បានឱ្យដឹងថា​ ដោយ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ទិញ​លក់​រថយន្ត បានប្ដឹងចោទប្រកាន់ឈ្មោះ ជា សុក្រ​ឆាត អតីត​ជា​បុគ្គលិក​ជាន់ខ្ពស់​ផ្នែក​លក់ បាន​ឃុបឃិត​គ្នា​ជាមួយ​អតីត​បុគ្គលិក​ផ្សេង​ទៀត ក្លែងបន្លំ​កិច្ចសន្យា​ទិញ​លក់​រថយន្ត និង​ក្លែងបន្លំ​រៀបចំ​ឯកសារ​ទិញ​លក់​រថយន្ត​រាប់រយ​គ្រឿង​ចូល​ក្នុង​ក្រុមហ៊ុន ដោយ​ប្រើ​រូបភាព​បំភាន់​ដាក់​តម្លៃ លក់​ខ្ពស់​ជាង​ទីផ្សារ និង​រៀបចំ​ឯកសារ​បន្លំ​លាក់បាំង​ពី​ស្ថានភាព​របស់​រថយន្ត​ចាស់​ដែល​ប្រើប្រាស់​រួច ដាក់​ជា​រថយន្ត​ថ្មី ក្រដាស់​ព​ន្ឋ ក្នុង​គោលបំណង​ដើម្បី​កេង​ចំណេញ​ផលប្រយោជន៍​ពី​ក្រុមហ៊ុន យក​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។

របាយការណ៍​ដដែល​ បន្តថា​ បុគ្គល​រូបនេះ​ បានយក​ប្រាក់​ពី​អតិថិជន ដែល​បាន​បង់​មក​ឲ្យ​ក្រុមហ៊ុន​រាប់​ម៉ឺន​ដុល្លារ​ទុកជា​ប្រាក់​របស់​ខ្លួន មិន​ព្រម​ប្រគល់​ឲ្យ​ក្រុមហ៊ុន ហើយ​ឃុបឃិត​គ្នា​ជាមួយ​បក្ខពួក​បន្លំ​អត្តសញ្ញាណ​ធ្វើ​ជា​អតិថិជន​មក​ទិញ​រថ យន្ត​រាប់រយ​គ្រឿង​ពី​ក្រុមហ៊ុន យក​រថយន្ត​ទៅ​ជួល​បន្ត​ឲ្យ​តតិយជន​រក​ប្រាក់​ចំណេញ​។ ហើយ​ក្រុម​របស់​ខ្លួន (​ជា សុក្រ​ឆាត​) បង់ប្រាក់​ទិញ​រំលស់​ចូល​មក​ក្រុមហ៊ុន​វិញ នូវ​ចំនួន​ទឹកប្រាក់​តិចតួច ថែម​ទាំង​លួច​កាត់ឈ្មោះ​រថយន្ត​របស់​ក្រុមហ៊ុន ចុះបញ្ជី​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន យក​ប្រាក់​កឹ​ប​កេង​ពី​ក្រុមហ៊ុន​នេះ ទៅ​ទិញ​ផ្ទះ ទិញ​ដី បើក​ក្រុមហ៊ុន​ថ្មី រកស៊ី​ដោយ​ខ្លួនឯង​។

ប្រភពដដែល​ បានបន្ថែមទៀតថា​ ជនជាប់ចោទ​បាន​ធ្វើ​ឲ្យ​បាត់​ឯកសារ​ច្បាប់​ដើម​រថយន្ត និង​មិន​បាន​ដាក់​ឯកសារ​ច្បាប់​ដើម​ចូល​មក​ក្រុមហ៊ុន​ជា​ច្រើន​គ្រឿង ដោយ​យក​លេស​ថា កំពុង​ដំណើ​ការ​ចុះបញ្ជី​កាត់ឈ្មោះ​ផ្ទេរសិទ្ធិ ធ្វើ​ឲ្យ​ក្រុមហ៊ុន​បាត់បង់​សាច់ប្រាក់​អស់​ជិត ២,០០ ០, ០០០$ (​ពីរ​លាន​ដុល្លា​អា​មេ​រិ​ក​)​។

ដោយ​ឡែក​បើ​តាមការបញ្ជាក់ពី​តំណាង​ក្រុមហ៊ុន​ ​បាន​ឱ្យ​ដឹង​ថា កន្លង​មក​មាន​អតិថិជន​មួយ​ចំនួន បាន​មក​រាយការណ៍​ផ្ទាល់​ដល់​ក្រុមហ៊ុន និង​បាន​ធ្វើ​ជា​ការ​សហ​ការណ៍​បំភ្លឺ ពី​ការ​សកម្មភាព​ប្រព្រឹត្ត​អំពើ​លួច​បន្លំ របស់​ឈ្មោះ ជា សុក្រ​ឆាត ក៏​ដូច ជា​ការកឹ​ប​កេង​ប្រាក់របស់ក្រុមហ៊ុន ដែល​អតិថិជន​បាន​បង់ប្រាក់​គ្រប់​ចំនួន ជូន​ក្រុមហ៊ុន​រួច​ហើយ តាមរយៈ​បុគ្គល​ឈ្មោះ ជា សុក្រ ឆាត ប៉ុន្តែ បុគ្គលម្នាក់​នេះ​មិន​បាន​បង់​ចូល​មក​ក្រុមហ៊ុន​នោះ ។

បន្ទាប់មកក្រុមហ៊ុន​ ក៏សូម​អំពាវនាវ​ដល់​អតិថិជន​ទាំងអស់ ដែល​ធ្លាប់​បាន​ចុះ​កិច្ចសន្យា​ទិញ​រថយន្ត​បង់​រំលស់​ជាមួយ​បុគ្គល​ឈ្មោះ ជា សុក្រ ឆាត ដោយ​ប្រើប្រាស់​នាម​ករ​ណ៍ និង ត្រា​ក្រុមហ៊ុន ឬ បាន​កំពុង​បង់ប្រាក់​ទិញ​រំលស់​រថយន្ត​ប្រចាំខែ តាម​រយៈបុគ្គលនេះ សូម​ចូល​មក​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ផ្ទាល់​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​ជៀសវាង​ការ​ខាតបង់​ប្រាក់ និង ផលប្រយោជន៍ ស្របច្បាប់​របស់​អតិថិជន ។

បន្ថែមពីនេះ​ តំណាង​ក្រុមហ៊ុន​រូបនេះ​ សូម​សម្តែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់​របស់​តុលាការ ដែល​បាន​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​បុគ្គល​នេះ ដោយ​តម្លាភាព និង​ត្រឹមត្រូវ​មិន​លំអៀង ដើម្បី​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​មួយ​នេះ ក៏​ដូច​ក្រុ​ន​ហ៊ុន​ដទៃ​ផ្សេង​ទៀត ទទួល​បាន​យុត្តិធម៌​តាម​ផ្លូវច្បាប់​យ៉ាង​ពិតប្រាកដមែន៕ដោយ​៖សហការី​


ចែករំលែក៖