ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៧នាក់ និងករណី ជាសះស្បើយចំនួន ០៣នាក់

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៥៧នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៣១នាក់, ជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ២៦នាក់ និង ករណីព្យាបាលជាសះស្បើយចំនួន ០៣នាក់ ដែលមានរាយនាមដូចខាងក្រោម ៖

អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាករណីត្រឡប់មកពី ប្រទេសថៃ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅ វិភាគទទួលបានលទ្ធផលនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ឃើញថា មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកនានា និងមន្ទីរពេទ្យបង្អែកខេត្ត ។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ១.១៧៦នាក់ បានព្យាបាលជាសះស្បើយ ៦១២នាក់ ករណីស្លាប់ ០៧នាក់ និងកំពុងសំរាកព្យាបាលនៅតាមន្ទីរពេទ្យបង្អែក នានាក្នុងខេត្តបាត់ដំបង ៥៥៧នាក់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖