ខេត្តស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋនិងតូបលក់ដូរចំនួន២ខ្នងត្រូវដួលរលំទាំងស្រុងនិងខូចខាតសម្ភារមួយចំនួនដោយសារមានភ្លៀងលាយនិងខ្យល់កន្ត្រាក់សំណាងមិនមានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១ស្ថិតនៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
យោងតាមអាជ្ញាធរស្រុកស្វាយជ្រំបានឱ្យដឹងជាបឋមថាមានករណីខ្យល់កន្ត្រាក់ បណ្តាលឱ្យដួលរលំផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង និងតូបលក់ដូរ០១ខ្នង។
ដោយម្ចាស់ផ្ទះមានឈ្មោះ ព្រាប សុខន ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ។
ចំណែកសម្ភារខូចខាតរួមមាន ៖ ផ្ទះទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រ ធ្វេីអំពីឈេីនិងបេតុង ដំបូលប្រក់ស័ង្កសី ដួលរលំទាំងស្រុង។
តូបលក់ដូរទំហំ៨ម៉ែត្រកន្លះគុណនិង៦ម៉ែត្រធ្វេីអំពីឈេីនិងស័ង្កសី ខូចខាតទាំងស្រុង។
ម៉ូតូម៉ាកសង់កូរ៉េ ០១គ្រឿង, ទូរទស្សន៍ ១៧អុីង០១គ្រឿង, ទូរស័ព្ទដៃ០២គ្រឿង។
សម្ភារលក់ដូរប្រហែល១លាន៥សែនរៀលនិងបាត់បង់ប្រាក់ប្រមាណចំនួន៣លានរៀលសំណាងមិនបានរងគ្រោះថ្នាក់ដល់មនុស្ស។
អាជ្ញាធរស្រុកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ព្រមទាំងមានរន្ទះសូមបិទទូរស័ព្ទនិងដើរចេញកន្លែងមានលោហធាតុ ហើយប្រញាប់ប្រញាល់រត់រកកន្លែងមានសុវត្ថិភាពនិងរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតងាយស្រួលក្នុងការជួយសង្គ្រោះអាយុជីវិតរបស់បងប្អូន៕
ដោយ៖ យឹម សុថាន