ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តព្រះវិហារ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣នាក់ទៀត តែខេត្តមួយនេះមិនទាន់មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ទេ

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test)របស់មន្រ្តីជំនាញ។

រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសព័ត៌មាននៅថ្ងៃទី៤កក្កដានេះថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ទាំង៣នាក់ គឺម្នាក់ជាប្រជាពលរដ្ឋធ្វើដំណើរមកពីខេត្តកំពង់ធំស្នាក់នៅសាលាស្រុកជាំក្សាន្ត។

រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ-១៩ ចំនួន១៥២នាក់ បានព្យាបាលជាសះស្បើយចំនួន ៤៤នាក់ កំពុងសម្រាកព្យាបាលចំនួន១០៨នាក់ទៀត ប៉ុន្តែមិនទាន់មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ នោះទេ។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារដូចខាងក្រោម៖

ដោយ ៖ ប្រាថ្នា


ចែករំលែក៖