ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឈើ១គ្រឿងចេញពីស្រុកជាំក្សាន្តគ្មានលិខិតអនុញ្ញាតត្រូវបានបង្ក្រាប(មានវីដេអូ)

ចែករំលែក៖

ខេត្តព្រះវិហារ ៖ កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែ កក្កដា ឆ្នាំ ២០២១ ក្រុមអ្នកសារព័ត៌មានខេត្តព្រះវិហារ បានចុះយករូបភាពហើយប្រទះឃើញរថយន្តដឹកឈើមួយគ្រឿង ម៉ាកនីសាន់ ពាក់ស្លាកលេខភ្នំពេញ 2K. 9906 នៅចំណុច ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និងបានរាយការណ៍ ទៅកម្លាំនគរបាលសេដ្ឋកិច្ចខេត្ត ដើម្បីឃាត់ចាប់បញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជយ័ អនុវត្តតាមនីតិវិធីច្បាប់ ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តខាងលើជាកម្មសិទ្ឋឈ្មោះ ឈុន ឡន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបង្ល័ង ខេត្តកំពង់ធំ ដឹកឈើប្រភេទលេខ១ ចេញពី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

បើយោងតាមសេចក្តីរាយការរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត បានឱ្យដឹងថា មេឈ្មួញឈ្មោះ ឈុន ឡន បានរកសុីដឹកឈើអស់រយៈពេល ១ឆ្នាំកន្លងមកហើយ តែការដឹកនេះចេះតែមានសំណាងល្អរហូត មិនដែលសមត្ថកិច្ចណាបង្ក្រាបបានឡើយ ម្តងនេះអស់លក្ខ័ ដោយសាយីអ៊ុនដាក់ ។

សេចក្តីរាយការណ៍ក៏បានឱ្យដឹងថា អ្វីដែលគួរចាប់អារម្មណ៍នោះ ទម្រាំឃាត់រថយន្តនេះបាន ត្រូវប្រើរថយន្តជាច្រើនគ្រឿងដើម្បីពាំងកុំឱ្យរថយន្តនេះបើកទៅមុខរួច ។

វត្ថុតាង មានរថយន្តនឹងឈើត្រូវបានប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើត្បែងមានជយ័ចាត់ការបន្តទៅតាមនីតិវិធី ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖