ភ្នំពេញ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា, នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូសន្និសីទ បានអញ្ជើញចូលរួមកិច្ចប្រជុំសម្របសម្រួលការងាររវាងស្ថាប័នកម្ពុជា ក្នុងវិស័យក្រោមសសរស្ដម្ភសហគមន៍នយោបាយ-សន្ដិសុខអាស៊ាន ជាមួយក្រសួងការបរទេស ក្រោមអធិបតីភាព លោក នង សាកល អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកកិច្ចការអាស៊ាន។
សូមជម្រាបជូនថា នេះគឺជាកិច្ចប្រជុំកម្រិតបច្ចេកទេសលើកទី១ ដើម្បីពង្រឹងរចនាសម្ព័ន្ធសម្របសម្រួល និងពិភាក្សាអំពីបញ្ហាប្រឈម ក្នុងការអនុវត្តបន្ទាត់សកម្មភាពក្នុងវិស័យជំនាញ ក្រោមសសរស្ដម្ភសហគមន៍នយោបាយ-សន្ដិសុខអាស៊ាន សម្រាប់ត្រៀមពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងបង្កើនប្រសិទ្ធភាពអនុវត្តការងារ ក្នុងក្របខណ្ឌអាស៊ាន៕
ដោយ ៖ សិលា