ខេត្តបាត់ដំបង៖ បេីយោងតាមផេកផ្លូវការរបស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអង្គារទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តបាត់ដំបង កាលពីថ្ងៃទី០៥ ខែកក្កដាម្សិលមិញនេះ មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតសហការជាមួយមន្ត្រីល្បាត MJP ចុះល្បាតមកដល់ភូមិសាស្ត្រអូរ២១ ធ្វើការឃ្លាំមើលដីព្រៃកាប់រានថ្មីមួយកន្លែង ដែលក្រុមបានធ្វើការវាស់វែងរួច។
នៅក្នុងសំណេររបស់ក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមទៀតថា ជាក់ស្តែងពេលក្រុមល្បាតចុះទៅឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពកាប់ត្រាយសាជាថ្មីម្តងទៀត។ ពេលក្រុមល្បាតចុះទៅដល់ ជនសង្ស័យបានរត់គេចបាត់បន្សល់ទុកនូវកាំបិតខ្វែវចំនួន០៤ដើម។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះ ក្រុមការងារបន្តល្បាតដល់ភូមិសាស្ត្រអូរខ្មោច បានរុករកឃើញខ្សែអន្ទាក់ដាក់ចាប់សត្វព្រៃចំនួន៨០ខ្សែ (ប្រភេទខ្សែប្រាំងកង់)ផងដែរ៕ដោយ៖សហការី