ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីៗចេញប្រតិកម្មរឿងថៃសាងសង់ប្រាសាទចម្លងពីប្រាសាទអង្គរវត្ត ខណៈក្រសួងកំពុងស្រាវជ្រាវបន្តលើករណីនេះ

ចែករំលែក៖

ភ្នំពេញ៖ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីសិល្បករជាច្រើនពីកម្ពុជា បានបញ្ចេញសារប្រតិកម្មខ្លាំងជុំវិញរឿងរ៉ាវដែលប្រទេសថៃ បានលួចចម្លងប្រាសាទអង្គរវតរបស់កម្ពុជា។ ប្រតិកម្មនេះផ្ទុះឡើងក៏ស្របពេលដែលក្រួសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងស្រាវជ្រាវលម្អិតបន្ថែមជុំវិញបញ្ហានេះ។
សិល្បករជាច្រើនបានបញ្ចេញសារអមដោយរូបភាព ដោយការស្នើឲ្យអ្នកគាំទ្ររបស់ពួកគេជួយចែករំលែក និងបង្កើតជាសំឡេងរួមគ្នាមួយដើម្បីបញ្ចប់ការលួចចម្លងរូបរាងប្រាសាទដ៏ល្បីល្បាញរបស់កម្ពុជា។ ប្រតិកម្មនេះបានធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមនានាបានឱ្យដឹងថា ប្រាសាទដូច អង្គរវត្ត របស់ កម្ពុជាកំពុងសាងនៅទឹកដីថៃការសាង សង់ប្រាសាទដែល ចម្លងចេញពីរូបរាងប្រាសាទអង្គរវត្តរបស់កម្ពុជានេះ គឺ ស្ថិតនៅខេត្ត បុរីរ៉ាំ ប្រទេសថៃ។តាម ការលើកឡើងនៅក្នុងបណ្ដាញសង្គម ក៏បានឱ្យដឹងដែរថា វិស្វករដែលសាងសង់ ប្រាសាទដោយ ចម្លងតាមប្រាសាទ អង្គរវត្តរបស់ កម្ពុជានេះ ក៏មានការមិនសប្បាយចិត្ត ចំពោះការរិះគន់លើស្នាដៃរបស់គេដែលកំពុងសាងសង់នេះដែរ។
គេចាំបានដែរថានៅថ្ងៃទី៥ ខែកក្កដា ម្សិលមិញ ទំព័រ ហ្វេ ស ប៊ុ ក ឈ្មោះ បុរាណ ណា ចា រ្យ បាន ឱ្យ ដឹង ថា ប្រទេស ថៃ នឹង សាងសង់ ប្រាសាទអង្គរវត្ត ទី ២ ឆាប់ ៗ នេះ នៅ ឯ វត្ត ភូ ម៉ា ន ហ្វា ដ៏ ល្បីល្បាញ របស់ ថៃ បន្ទាប់ ពី ទទួល ជោគជ័យ ក្នុង ការ កសាង ប្រាសាទ កំពូល ៣ រចនា បទ ខ្មែរ រួច មក ហើយ នោះ។គម្រោង បន្ទាប់ គឺ ការ កសាង ប្រាសាទអង្គរវត្ត ទី ២ ដែល ជា គម្រោង សាងសង់ ប្រាសាទអង្គរវត្ត ចម្លង ធំ ជាងគេ នៅ លើ ពិភពលោក ។ គម្រោងសាងសង ប្រាសាទអង្គរវត្ត ទី២ ឬប្រាសាទដែលគេ ប្រសិទ្ធ នាមថាប្រាសាទសីហនគរនេះ បាន ប្រារព្ធពិធី បុក គ្រឹះលើក ដំបូង របស់ ខ្លួននៅថ្ងៃទី ៥ ខែមេសាឆ្នាំ២០២១ ក្នុងបរិវេ វត្តភូម៉ានហ្វា ផា យ៉ាឆារ៉ងភូមិបានណង បួ រ៉ា យ ឃុំ បាន សិ ង្គ ស្រុក នាងរ៉ងខេត្តបុរីរម្យ ដោយ កំណត់ ថា នឹង បញ្ចប់ ការ សាងសង់ នៅ រវាង ៧ ទៅ ៨ ឆ្នាំ ទៀត ។
អ្នកនាំពាក្យ ក្រសួង វប្បធម៌ និង វិចិត្រ សិ ល្បៈលោក ឡុង ប៉ុណ្ណាសិរី វឌ្ឍ បានអះអាងប្រាប់ អ្នកសារព័ត៌ថាជាជំហានដំបូងភាគី ខាងបច្ចេកទេស ក្រសួង រួមជាមួយ អជ្ញាធរអប្សរាបាននិង កំពុងស្វែករកព័ត៌មានបន្ថែម ជា មុន សិន ។លោកបញ្ជាក់ថាដំបូង យើ ងបានដឹង ថា ភាគី ថៃ បាន កសាង ប្រាសាទ ដែល មាន កំពូលបីដូច ប្រាសាទ អង្គរ ខ្មែរ ហេតុនេះ យើង កំពុង ស្វែង អ្នក បច្ចេក សិក្សាទៅ ប្លង់ មេនេះ ដើម្បី បាន ព័ត៌មាន ជាក់លាក់ ជា មុន សិន ។ លោកបន្ថែមថាប្រសិនបើ យើង សិក្សា បាន ច្បាស់លាស់ ហើយ នោះក្រសួងនឹងមានវិធានការ តាមផ្លូវច្បាប់និង បទដ្ឋានគតិ យុទ្ធនានា ដែល បានចែងក្នុងពេលដែលមានការ សាងសង់យកលំនាំតា ប្រាសាទបុរាណ ខ្មែរ ដោយ គ្មាន ការ អនុញ្ញាត បែប នេះ ។
គួរបញ្ជាក់ដែរថា ដោយសារ តែ អង្គរវត្ត ជា បេតិកភណ្ឌ ពិភពលោក ដូចនេះ បើ យោង ទៅ តាម ច្បាប់ អន្តរជាតិ មាត្រា ៦ ស្ទួន មាត្រា ១០ និង មាត្រា ១០ ស្ទួន នៃ អនុសញ្ញា ទី ក្រុងប៉ារីស ស្តី ពី កិច្ច ការពារ កម្មសិទ្ធិ ឧស្សាហកម្ម ចុះ ថ្ងៃ ទី ២០ ខែមីនា ឆ្នាំ ១៨៨៣ និង គោលការណ៍ ផ្សេង ៗ ទៀត ដែល ទាក់ទង ដល់ ការ រក្សា គុណ តម្លៃ នៃ ប្រាសាទបុរាណ ខ្មែរ កម្ពុជា មិន អាច អនុញ្ញាតឱ្យ មានការ សាងសង់ ចម្លង តាម បែប នេះ បាន ទេ ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖