ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្តួត ជាបណ្ដោះអាសន្ន ដែលស្ថិតនៅក្នុងឃុំបារគូ ស្រុកកណ្តាលស្ទឹង រយៈពេល១៤

ចែករំលែក៖

ខេត្តកណ្តាល៖ សម្រេចផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្តួត ជាបណ្ដោះអាសន្ន ដែលស្ថិតនៅក្នុងឃុំបារគូ ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល រយៈពេល១៤ គិតចាប់ពីថ្ងៃទី៦ខែកក្កដា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ 

ត្រូវបានផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្ទួត ជាបណ្ដោះអាសន្ន ដែលស្ថិតនៅក្នុងឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានថិរវេលាអនុវត្តសម្រាប់រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតចាប់ពី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១. ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ និងធ្វើការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ឱ្យបានល្អប្រសើរនៅទីតាំងលក់ដូរ ក្នុងផ្សារកំពង់កន្ទួត។

ចំពោះ សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលក្នុង ព្រឹត្តិការណ៍ខាងលើ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីយក វត្ថុសំណាកទៅធ្វើតេស្តជាបន្ទាន់ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងអំឡុងពេលនៃការអនុវត្តវិធានការផ្អាកដំណើរការជាបណ្តោះអាសន្ន ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស លើកលែងតែករណីចាំបាច់ ដូចជា ការអនុវត្តវិធានការសុខាភិបាល របស់បុគ្គលិកសុខាភិបាល ការផ្ដល់សំណាកនៅទីតាំងដែលបានកំណត់ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈរបស់គណៈកម្មការផ្សារ អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងដោយត្រូវចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ រាជរដ្ឋាភិបាល និងវិធានការសុខាភិបាល ជាចាំបាច់។

មន្ទីរ ត្រូវបានប្រគល់ភារកិច្ចជូន រដ្ឋបាលស្រុកកណ្តាលស្ទឹង សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត -អង្គភាពពាក់ព័ន្ធ និងភាគីពាក់ព័ន្ធ ដើម្បីដឹកនាំ និងចុះត្រួតពិនិត្យជាប្រចាំពាក់ព័ន្ធការអនុវត្តវិធានការរដ្ឋបាល វិធានការសុខាភិបាល និងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់។

បទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្ដាល អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងមេឃុំបារគូ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖